adverise with khmeread 227fcceb 916b 4069 8738 712a1d05cb3b

ចោរលួច​រថយន្ត​ម្នាក់​ត្រូវ​ប៉ូលិស​ក្រុង​តាខ្មៅ​វ៉ៃខ្នោះ​

    ភ្នំពេញ ៖ មាន​ករណី​បុរស​ម្នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត​កាលពី​ថ្ងៃទី​០៧ ​កក្កដា​ ឆ្នាំ​២០១៦ ​ម៉ោង​០១ ​និង​១០​នាទី​ទៀបភ្លឺ នៅ​ចំណុច​ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ម៉ន ជាតិ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​ ទីលំនៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ មុខរបរ​លក់ដូរ​។​

    ប៉ូលិស​បន្តថា ជនល្មើស​ឈ្មោះ ឡាំ ឈុ​យ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​និង​មុខរបរ​មិន​ពិតប្រាកដ ​(​ឃាត់ខ្លួន​)​។ ​វត្ថុតាង​ដកហូត រថយន្ត​មួយគ្រឿង​ម៉ាក ​Lexus 470 ពណ៌​ស្ក ផ្លាកលេខ ភ្នំពេញ 2K-0049, ​ខ្សែភ្លើង​ពណ៌​លឿង​ប្រវែង ​132​ស​.​ម ចំនួន​01​ខ្សែ​ និង​សោ​ខ្សៀ​លេខ៨​ពណ៌​ទឹកប្រាក់​មួយ។​

    ប៉ូលិស​បន្តទៀត កាលពី​វេលា​កើតហេតុ​ខាងលើ​ជនរងគ្រោះ​បានមក​លេង​ផ្ទះ​មិត្ត​ភក្ត្រ​របស់ខ្លួន ហើយ​បាន​ចត​រថយន្ត​នៅ​ពីមុខ​ផ្ទះ​មិត្ត​ភក្ត្រ​ដោយបាន​ចាក់សោ​ទ្វា​រថយន្ត​ត្រឹមត្រូវ ​(lock)។ លុះ​ក្រោយមក​ក៏​ស្រាប់តែ​ឮ​សំលេង​តេ​ឡេ រថយន្ត​ស្រែក រួចហើយ​គាត់​ក៏​ចេញមក​មើល​ក៏​ឃើញ​ជនសង្ស័យ​កំពុង​អង្គុយ​ស្រាត នៅ​កន្លែង​ចង្កូតរថយន្ត ហើយ​ក៏បាន​ស្រែក​ឆោឡោ​ផ្អើល​អស់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច បាន​ចុះមក​ឃាត់​ជនសង្ស័យ​រួម​និង​វត្ថុតាង ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់