adverise with khmeread 4ab064f3 222e 49aa 9bf9 6a2e7c8e353b

ប៉ូលិស​ស្រុក​កៀនស្វាយ​វ៉ៃខ្នោះ​បុរស​ម្នាក់​ជាមួយ​ថ្នាំញៀន​៦​កញ្ចប់​

    កណ្តាល ៖ មាន​ករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ ដើម្បី​ជួញដូរ កើតឡើង​នា​ថ្ងៃទី​០៦​ កក្កដា ​ឆ្នាំ២០១៦ ​វេលា​ម៉ោង​៩ ​និង​១៥នាទី​ចំណុច​ផ្លូវ​បេតុង ភូមិ​ដីឥដ្ឋ​កោះ​ផុស ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ​ខេត្តកណ្ដាល ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​ម្នាក់​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ធុ​យ រដ្ឋា ភេទប្រុស អាយុ៣៧​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ មុខរបរ​មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​)​។  វត្ថុតាង​ចាប់យក​៖ ១-​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន ​(​ម៉ា​ទឹកកក​Ice) ០៦​កញ្ចប់​តូច​, ២-​ ម៉ូតូ​ម៉ាក​ហុងដា ​Viston ​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ ភ្នំពេញ 1F.5255 មួយគ្រឿង និង​៣-​ទូរ​សព្ទ័​ដៃ​០២​គ្រឿង ម៉ាក​ណូគា​១២៨០​មួយគ្រឿង​និង​ម៉ាក ​iPhone5​ មួយគ្រឿង។



    ប៉ូលិស​បន្តថា កាលពី​ពេលវេលា​កើតហេតុ​ខាងលើ កម្លាំង​ជំនាញ​នៃ​ធិ​ការដ្ឋាន​ប៉ូលិស​ស្រុក​កៀនស្វាយ​សហការ ជាមួយ​កម្លាំង​ប៉ុស្ដិ៍​ប៉ូលិស​រដ្ឋបាល​ដីឥដ្ឋ បាន​ចុះ​ល្បាត ជួប​មុខសញ្ញា​លក់ គ្រឿងញៀន​យ៉ាងសកម្ម​នៅ​ចំណុចកើតហេតុ​ខាងលើ ហើយ​បាន​ឃាត់ខ្លួន​និង​ឆែកឆេរ​រកឃើញ​គ្រឿងញៀន​០៦​កញ្ចប់​តូច នៅជាប់​ខ្លួន​ជនសង្ស័យ​។​

    បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​បញ្ជូន មកកាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់