adverise with khmeread Songmain

Song Joong-ki ត្រៀម​សម្រក​ទម្ងន់​និង​កោរសក់​សម្រាប់​ថត​រឿង​ប្រវត្តិសាស្ត្រ​ទាក់ទង​អតីត​អាណានិគម​ជប៉ុន​

    ​តារា​សម្ដែង Song Joong-ki បច្ចុប្បន្នកំពុង​ត្រៀម​សម្ដែង​រឿង​ថ្មី "Battleship Island" ដែល​នឹងដាក់​បញ្ចាំង​តាម​រោងកុន​នៅ​ឆ្នាំក្រោយ​។​

​    ​យោងតាម​វេ​ប​សាយ The Korea Herald រឿង​ប្រវត្តិសាស្ត្រ​នេះ​គឺ​ដំណាល​អំពី​ហេតុការណ៍​ក្នុង​ទសវត្សរ៍ ១៩០០ នៅពេល​កូរ៉េ​ត្រូវបាន​ដកហូត​នៃ​អធិបតេយ្យភាព​ជាតិ​រប​ស់​ខ្លួន​ដោយ​ជប៉ុន​។​

​    ​Song Joong-Ki នឹង​ដើរតួ​ជា Park Moo-Young សកម្មជន​ឯករាជ្យ​ម្នាក់ ដែល​លួច​ជ្រៀតចូល​ទៅក្នុង​កោះ​ជប៉ុន Hashima ដើម្បី​ជួយ​ប្រជាជន​របស់គាត់ ដែល​ធ្វើ​ទាសករ​នៅ​ទីនោះ​។​

​    ​រឿង​ឆ្លុះបញ្ចាំង​ពី​ជីវិត​រស់​ដ៏​លំបាក​បំផុត​របស់​ប្រជាជន​កូរ៉េ​នៅលើ​កោះ​នោះ ដែល​ត្រូវ​បង្ខំ​ឱ្យធ្វើ​ការ​ក្រោម​ការ​ព្យាបាទ​យ៉ាង​សាហាវឃោរឃៅ​។​

​    ​លោក Song និយាយថា​គាត់​នឹង​សម្រក​ទម្ងន់​និង​កោរសក់​សម្រាប់​តួ​ថ្មី​នេះ​។​

​​    ​រឿង Battleship មានការ​ចូលរួម​សម្ដែង​ពី​តារា​កម្រិត​ខ្ពស់​ដូចជា Song Joong-ki, So Ji-sub និង Hwang Jung-min៕

So Ji-sub

Hwang Jung-min

adverise with khmeread
ប្រភព៖ koreanherald

អ្នកនឹងចូលចិត្ត

មតិយោបល់