Df7203a0 26da 44f5 b54d fe7ef059972f

ម្នាក់​ចងក​សម្លាប់ខ្លួន ​និង​ម្នាក់ទៀត​ផឹកថ្នាំ​បាញ់​ស្មៅ​សម្លាប់ខ្លួន​

    កោះកុង ៖ នៅ​ខេត្តកោះកុង​មាន​បុរស​ម្នា​ក់បាន​ចងក​សម្លាប់ខ្លួន​ និង​ស្ត្រី​ម្នាក់ទៀត​ផឹកថ្នាំ​បាញ់​ស្មៅ​សម្លាប់ខ្លួន តែ​មិនបាន​សម្រេច។​

    ១- មាន​បុរស​ម្នាក់​តូចចិត្ត​ដែលមាន​ជំងឺ​រាំ​រៃ សម្រេចចិត្ត​ចងក​ធ្វើអត្តឃាត​ខ្លួនឯង កើតឡើង​នៅ​ចំណុច​ភូមិ៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ កាលពី​ព្រឹក​ថ្ងៃទី​៦ ​កក្កដា ​ឆ្នាំ​២០១៦​កន្លងទៅនេះ។​

    ប៉ូលិស​និយាយថា សព​រងគ្រោះ​ឈ្មោះ សុះ យ៉ា​ស់​យ៉ើ ភេទ​ប្រុស អាយុ២៤​ឆ្នាំ សព​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

    ២- វេលា​ម៉ោង១០​ និង​១០ នាទី​ព្រឹក ថ្ងៃ​ដដែល​មាន​ករណី​ទំនាស់​ពាក្យសម្តី​ជាមួយ​ប្តី ហើយ​ប្រពន្ធ​គិត​ខ្លី បាន​ផឹកថ្នាំ​បាញ់​ស្មៅ ប៉ុនប៉ង​ធ្វើអត្តឃាត​ខ្លួនឯង តែ​មិនបាន​សម្រេច នៅ​ចំណុច​ភូមិ​-​ឃុំ​ជី​ផាត ស្រុក​ថ្មបាំង ខេត្តកោះកុង​។

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ម៉ា សុខា ភេទ​ស្រី ៣៩​ឆ្នាំ យើង​បានធ្វើ​ការបញ្ជូន​គាត់​ទៅ​មន្ទីរពេទ្យ​ស្រុកស្រែ​អំបិល ខេត្តកោះកុង៕

មតិយោបល់