adverise with khmeread Index

តារាសម្តែងអ្នកនាង កែវ ពេជ្រពិសី ឈប់រថយន្តទិញផ្កាត្រូវចោរលួចកាបូប

    ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ជិះ​ម៉ូ​តូ​១​គ្រឿង​ម៉ាក​ហុងដា​មិន​ចាំ​ស្លាក់​លេខ​បាន​ជិះ​មក​ឈប់​ក្បែរ​និង​រថយន្ត​ឡិុច​ស៊ី​ស​470 របស់​តារា​សម្ដែង​អ្នកនាង កែវ ពេជ្រ​ពិសី ហើយ​បាន​បើកទ្វារ​រថយន្ដ​លួច​យក​កាបូប​លុយ​និង​ទូរស័ព្ទដៃ​២​គ្រឿង​ម៉ាក ​iPhone6​ និង​ iPhone5 ​យកទៅ​បាត់​។​
    ហេតុការណ៍​នេះ​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច ​ថ្ងៃទី​២៨ ​ខែធ្នូ​ឆ្នាំ២០១៥ នៅមុខ​ចំណុច​ហាង​លក់​ផ្កា​តាម​បណ្តោយ​ផ្លូវ​៣៦០​កែង ១៦៣​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​
     ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ តារា​សម្ដែង​អ្នកនាង កែវ ពេជ្រ​ពិសី បាន​បើករថយន្ត​ឡិុច​ស៊ីស ​470​ មួយគ្រឿង​ពាក់​ស្លាក​លេខ​ 2AG-8100 ​បានមក​ចំណុចកើតហេតុ​ខាងលើ ដើម្បី​ឈប់​ទិញ​ផ្កា​ដោយ​
​មាន​ឈ្នួល​២​នាក់មក​ជាមួយ​។​
    មួយ​ស្ទុះ​ក្រោយ​ក៏មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ មិន​ចាំ​ស្លាក់​លេខ​បាន​ជិះ​មក​ឈប់​ក្បែរ​និង​រថយន្ត​ឡិុច​ស៊ីស​470​របស់​តារា​សម្ដែង​អ្នកនាង កែវ ពេជ្រ​ពិសី ហើយ​បាន​បើកទ្វារ​រថយន្ដ​លូក​យក​កាបូប​លុយ​និង​ទូរស័ព្ទដៃ​២​គ្រឿង​ម៉ាក ​iPhone6 ​និង ​iPhone5​ យកទៅ​បាត់​។​
    ក្រោយ​កើតហេតុ​តារា​សម្ដែង​អ្នកនាង កែវ ពេជ្រ​ពិសី បានត្រឹមតែ​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​បឹង​កេងកង​ទី​៣ តែ​ប៉ុ​ណ្ដោះ​៕​

adverise with khmeread

មតិយោបល់