adverise with khmeread Juno jupiter nasa

យានអវកាស Juno របស់​ណា​សា​ឥឡូវ​នៅ​ដល់​គន្លង​ភព​ព្រហស្បតិ៍​! រឿង ១០ យ៉ាង​របស់​ភព​នេះ​នឹង​ធ្វើឱ្យ​អ្នក​ភ្ញាក់ផ្អើល​!

    ​យាន្ត​ស៊ើបការណ៍ Juno របស់​ណា​សា​ទទួលជោគជ័យ​ក្នុងការ​ចូលទៅក្នុង​គន្លង​របស់​ភព​ព្រហស្បតិ៍​កាលពី​ថ្ងៃទី ៤ កក្កដា ហើយ​យើង​នឹង​បានឃើញ​រូបភាព​មិនគួរ​ឱ្យ​ជឿ​នៃ​ទិដ្ឋភាព​កៀក​នឹង​ភព​ព្រហស្បតិ៍​ដូច​រូបភាព​របស់​ភព Pluto កាលពី​ឆ្នាំមុន​ដែរ​។​

​    ​ភព​ព្រហស្បតិ៍​ធំជាងគេ​បំផុត​ក្នុង​ប្រព័ន្ធ​សុរិយគតិ ហើយ​ទំហំ​របស់​វា​បានផ្តល់​ឱ្យ​វា​នូវ​លក្ខណៈសម្បត្តិ​អស្ចារ្យ​មួយចំនួន​។​

​    ​ហើយ​ទាំងនេះ​គឺជា​រឿង ១០ យ៉ាង​ដែល​នឹងធ្វើ​ឱ្យ​អ្នក​ភ្ញាក់ផ្អើល​៖

​    ​១. ភព​ព្រហស្បតិ៍​គឺ​ធំ​ជាង​ភព​ណាៗ​ទាំងអស់​។​

​    ​២. ដែន​ទំនាញ​របស់​វា​គឺ​ខ្លាំងណាស់ ដែល​អាច​រុញ​ល្បឿន​រ៉ុក្កែត​ក្នុង​សន្ទុះ ២១៧.២៦១,៤៤ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​    ​៣. ដែន​មេដែក​របស់​ភព​ព្រ​ហ​ស្ប​តិ៍្ត​គឺ​ធំជាងគេ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​។ ដែន​មេដែក​របស់​វា​ធំ​ជាង​ផែនដី ២០ ដង​ឯណោះ​។​

​    ​៤. ភព​ព្រហស្បតិ៍​មាន​ព្យុះ​ប្រមោយដំរី​ធំ​ជាង​ទទឹង​ផែនដី ២ ដង ដែល​បាន​បោកបក់​យ៉ាងតិច ១៥០ ឆ្នាំ​ហើយ​គិត​មកទល់​ឥឡូវ​។ ចំណុច​របស់​ព្យុះ​នេះ​គេ​ហៅថា Great Red Spot​។​

​    ​៥. ភព​ព្រហស្បតិ៍​វិល​លឿន​ជាង​ភព​ផ្សេង​ទាំងអស់ ដូច្នេះ​មួយថ្ងៃ​របស់​វា​គឺ​ស្មើនឹង ១០ ម៉ោង នៅ​ភពផែនដី​យើង​នេះ​។​