adverise with khmeread Japanese boxer cuts wife lover penis

អតីត​អ្នក​ប្រដាល់​ម្នាក់​តាម​ទាន់​ប្រពន្ធ​ខ្លួន​លួច​សា​ហាយ​ស្មន់ អត់​និយាយ​ច្រើន ដាល់​សន្លប់​រួច​ទាញ​កន្ត្រៃ​កាត់​អា​ច្រ​ម៉ក់​ចោល​ភ្លែត​

    ​អតីត​អ្នក​ប្រដាល់​ជនជាតិ​ជប៉ុន​ម្នាក់​ត្រូវបាន​កាត់ទោស​បួន​ឆ្នាំកន្លះ​ក្នុង​គុក​ពីបទ​ការ​កាត់​លិង្គ​មេធាវី​ម្នាក់​ជាមួយនឹង​កន្ត្រៃ បន្ទាប់ពី​គាត់​បាន​រកឃើញ​មេធាវី​នេះ​សា​ហាយ​ស្មន់​ជាមួយ​ប្រពន្ធ​គាត់​។​

​    ​យោងតាម​វេ​ប​សាយ Independent អតីត​អ្នក​ប្រដាល់​លោក Ikki Kotsugai បានទទួល​ស្គាល់​នៅមុខ​តុលាការក្រុង​តូ​ក្យូ​ថា​ពិតជា​កាត់​ប្រដាប់ភេទ​របស់​មេធាវី​នោះ​ជាមួយនឹង​កន្ត្រៃ​កាត់​សួនផ្កា​ប្រវែង ២០ សង់ទីម៉ែត្រ​មែន មុនពេល​ចាក់ទឹក​បង្គន់​បង្ហូរ​លិង្គ​នោះ​ចោល​។​

​    ​វេ​ប​សាយ Tokyo Reporter បាន​រាយការណ៍​ថា បុរស​ជា​ប្ដី​វ័យ ២៥ ឆ្នាំ បានឃើញ​ប្រពន្ធ​របស់គាត់​នៅ​ជាមួយ​មេធាវី​វ័យ ៤២ ឆ្នាំ​ក្នុង​ការិយាល័យ​របស់គាត់ ជា​កន្លែង​ដែល​ស្វាមី​បានចាប់ផ្ដើម​វាយ​មេធាវី​នោះ​រហូតដល់​សន្លប់ មុនពេល​សម្រាត​ខោ​និង​កាត់​ប្រដាប់ភេទ​មេធាវី​នោះ​គ្រវាត់ចោល​។​

​    ​ភ្លាមនោះ​ប៉ូលិស​បានមក​ដល់​កន្លែង​កើតហេតុ ហើយ​លោក Kotsugai ត្រូវបាន​ចាប់ខ្លួន ប៉ុន្ដែ​លិង្គ​ដែល​កាត់​នោះ​រក​អត់​ឃើញ ព្រោះ​ចាក់ចោល​ក្នុង​បង្គន់​បាត់ទៅហើយ​។​

​    ​ប្រពន្ធ​មិន​បញ្ចេញ​ឈ្មោះ​របស់គាត់ គឺជា​អ្នកធ្វើការ​នៅ​អង្គភាព​ច្បាប់​បាន​អះអាងថា​នាង​ត្រូវបាន​ចាប់បង្ខំ​រួមភេទ​ជាមួយនឹង​មេធាវី​នោះ​។​

​    ​មេធាវី​បាន​ប្រាប់​តុលាការ​ថា "​ជនរងគ្រោះ​បាន​បាត់បង់​ប្រដាប់ភេទ​របស់គាត់ ដែល​វា​ធ្វើឱ្យ​សុខភាព​គាត់​ស្ថិតក្នុង​គ្រោះ​ថា្នក់​និង​ទទួលរង​បញ្ហា​ផ្លូវចិត្ត​"​។​

​    ​ពួកគេ​និយាយថា ជនរងគ្រោះ​មិន​បញ្ចេញ​ឈ្មោះ​នេះ​នឹងត្រូវ​ស្នាក់​មន្ទីរពេទ្យ​ព្យាបាល​បន្ថែមទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​របួស​របស់គាត់​។​

​    ​Kotsugai ដែល​រៀន​ច្បាប់​ដែរនោះ​តាំងពី​ពេលនោះ​មក​បាន​សុំទោស​ជនរងគ្រោះ ហើយ​ជនរងគ្រោះ​ក៏បាន​សុំទោស​សម្រាប់​ការ​ដេក​ជាមួយ​ប្រពន្ធ​របស់ Kotsugai ដែរ​។ នេះ​បើ​យោងតាម​កាសែត​ជប៉ុន Sankei៕

adverise with khmeread
ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់