adverise with khmeread 40

ភូមិ​ចម្លែក​មនុស្ស​កើតមក​សុទ្ធតែ​ភ្លោះ សូម្បីតែ​មាន់​ក៏​ពង​មក​បាន​ស៊ុត​ពីរ​ដែរ​

    ​តាម​ប្រភព​វេ​ប​សាយ Daily Mail របស់​អង់គ្លេស​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​បានឱ្យដឹងថា ភូមិ​មួយ​ក្នុងប្រទេស​ចិន​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​សម្បើម​ណាស់ ដោយសារ​អ្នកស្រុក​ភាគច្រើន​គឺជា​បងប្អូន​ភ្លោះ​។ 

​    ​ភូមិ​ដាច់ស្រយាល Qingyuan ក្នុង​តំបន់ភ្នំ Chongqing មាន​មនុស្ស​តែ ៣៦៧ គ្រួសារ​ទេ ប៉ុន្តែ ៣៩ គូ​គឺជា​កូនភ្លោះ​ទៅហើយ​។ 

​    ភូមិ Qingyuan បាន​ក្លាយជា​ភូមិ​កូនភ្លោះ​ជា​យូ​មកហើយ​ជាមួយ​សាលា​បឋម​មួយ​មាន​សុទ្ធតែ​កូនភ្លោះ​នៅក្នុង​ថ្នាក់​នីមួយៗ​របស់​ពួកគេ​។​

​    ​កូនភ្លោះ​អាយុ​ច្រើនជាងគេ​ក្នុងភូមិ​នេះ​គឺ ៨៩ ឆ្នាំ​។ កូនភ្លោះ​គឺជា​បាតុភូត​មួយ ដែល​សូម្បី​តែមាន់​ក្នុងភូមិ​ក៏​ពង​បាន​ស៊ុត​ម្តង​ពីរ​ដែរ​។ 

​    ​តាម​វេ​ប​សាយ People's Daily Online អ្នកភូមិ​នេះ​នៅតែ​ឆ្ងល់​ដែរ​ថា​ហេតុអ្វី​បានជា​គ្រួសារ​ពួកគេ​មានកូន​ភ្លោះ​ច្រើន​បែបនេះ​៕

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់