adverise with khmeread 38841f33 8f4c 45cc 9acb 7d5abf1b56d4

ស្រវឹង​បើក​រថយន្តបុក​បង្កាន់ដៃ​ស្ពាន​រង​ការខូចខាត​

    ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​ធុន​ធំ​ដឹកទំនិញ​បើក​តាម​បណ្ដោយ​ផ្លូវ​២១៧ ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​លុះ​មកដល់​ចំណុចកើតហេតុ​ស្ពាន​ដើម​ជ្រៃ​បាន​ជ្រុល​ចង្កូត​ទៅបុក​បង្កាន់ដៃស្ពាន​ បណ្ដាលឱ្យ​រថយន្ត​ខ្ទេច​ចំហៀង​មុខ​ខាងស្ដាំ​បណ្ដា​យ​ដាច់​បូម​ចង្កូត​ហូរ​ប្រេង​ពេញ​ដី​ទៅមុខ​លែងរួច ហើយ​ម្ចាស់​រថយន្ត​រងរបួស​ស្រាល។​

    គ្រោះថ្នាក់​ខាងលើនេះ​កើតឡើង​វេលា​ម៉ោង​១១ ​និង​១០​នាទី​យប់​ថ្ងៃទី​៦​ ខែ​កក្ក​ដា ​ឆ្នាំ​២០១៦ ​ស្ថិតក្នុង​ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ  រាជធានី​ភ្នំពេញ។​

    ម្ចាស់​រថយន្ត​ឈ្មោះ ​អែម បញ្ញា ​ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ ​មុខរប​បើករថយន្ត​ស្នាក់នៅ​បឹងកក់​១ ​ខណ្ឌទួលគោក ​មានស្រុក​កំណើត​នៅ​ភូមិ​ស្លា ​ឃុំ​ចារ ​ស្រុក​ព្រៃ​កា​ប៉ាស​ ខេត្តតាកែវ​។​

    ប្រភព​ព័​ត៌​មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា  ដំបូង​គេ​ឃើញ​បុរស​ម្នាក់​ស្រវឹងស្រា​ជោក​បើករថយន្ត​មួយគ្រឿង​ម៉ាក ​FUSO​ ក្បាល​ខៀវ​ឆ្នូត​ក្រហម​ពាក់​ស្លាក​លេខ​តាកែវ ​3.A0517 ​បើក​ពី​ជើង​ទៅ​ត្បូង​ដឹកទំនិញ​ពី​ភ្នំពេញ​យកទៅ​តាកែវ​។​

    ខណៈ​មកដល់​ចំណុច​កើត​ខាងលើ​បាន​បុក​រះ​បង្កាន់ដៃស្ពាន ​បណ្ដាលឱ្យរ​ថយ​ន្ត​ខ្ទេច​មុខ​ខាងស្ដាំ​បែក​ប្រអប់ដៃ​ច​ង្កួ​ត​ហូរ​ប្រេង​កា​ខ្លាក​ទៅមុខ​លែងរួច​។​

    ក្រោយ​កើតហេតុ​សមត្ថកិច្ច​ខណ្ឌ​ដង្កោ​មកដល់​ បានធ្វើការ​វាស់វែង​យក​រថយន្ត​ទៅ​ចរាចរណ៍​ខណ្ឌដង្កោ​រង់ចាំ​ឱ្យ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕
 

adverise with khmeread

មតិយោបល់