B82ec969 34f2 4cb2 af70 914af159bbb5

បើករថយន្ត​ធ្លាក់​ផ្លូវស្លាប់​២​នាក់​ និង​របួស​៣​នាក់​នៅ​កំពង់ស្ពឺ​

    កំពង់ស្ពឺ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គ.ម​ ៩៥-៩៦ ​ត្រង់ចំណុច​ភូមិ​ចំកា​ចេក ក្នុង​ខេត្តកំពង់ស្ពឺ កាលពី​ម៉ោង​មួយ​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​៧​ កក្កដា​ ឆ្នាំ​២០១៦ ​បណ្តាលឱ្យ​ស្លាប់​២​នាក់​ និង​របួស​៣​នាក់។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្ក​ដោយមាន​រថយន្ត​មួយគ្រឿង​ម៉ាក​នីសា​ន់​ណា​វ៉ា​រ៉ា​ ពណ៌​ខ្មៅ​ពាក់​ស្លាក់​លេខ ភ្នំពេញ ​2W-0935​ បើកបរ​ដោយ​ឈ្មោះ "​ខ្មៅ​"​ មិនដឹង​អាសយដ្ឋាន ​(​គេចខ្លួន​)​ បើកបរ​ក្នុង​ទិស​ខាង​លិចទៅ​ទិសខាងកើត​។​

    លុះ​មកដល់​ចំណុច​ខាងលើ​បាន​រេ​ចង្កូត​ធ្លាក់​ទៅខាង​ឆ្វេង​ដៃ​ បណ្តាលឱ្យ​អ្នកជិះ​ក្នុង​រថយន្ត ទី​១-​ឈ្មោះ​ អ៊ី​ន ​ភេទ​ប្រុស ​អាយុ​៣៨​ឆ្នាំ​ ស្លាប់, ទី​២-​ឈ្មោះ ស៊ិញ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ស្លាប់ ទាំង​២​នាក់​មិនទាន់​ដឹង​ទីលំនៅ​។ ទី​៣-​ឈ្មោះ ​រ័ត្ន សុ​ផា​ ភេទប្រុស ​អាយុ៣៧​ឆ្នាំ​​នៅ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​របួសធ្ងន់ ទី​៤-​ឈ្មោះ តី ភេទ​ស្រី​ អាយុ២៤​ឆ្នាំ​មិនដឹង​ទីលំនៅ​របួសធ្ងន់ និង ទី​៥​ម្នាក់ទៀត​ភេទ​ប្រុស​មិន​ស្គាល់ឈ្មោះ​របួសស្រាល​រថយន្ត​ខូចខាត​ធ្ងន់​។​

    បន្ទាប់មក​ប៉ូលិស​ជំនាញ​បាន​ចុះ​ធ្វើ​អន្តរាគមន៍​យក​រថយន្ត​ទៅ​រក្សាទុក សព​ទាក់ទង​ដល់​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ និង​អ្នករបួស​ដឹកយក​ទៅ​មន្ទីរពេទ្យ៕

មតិយោបល់