adverise with khmeread 35f9e22d00000578 3675594  i ve always been adamant that the am rb 001 should be a true ro a 21 1467744586601

Aston Martin បង្ហាញ​រថយន្ត​ថ្មី​អាច​យកទៅ​ប្រណាំង​ជាមួយ​រថយន្ត Formula 1 បាន ប៉ុន្តែ​មិនបាច់​មើល​តម្លៃ​!

    ​មានរឿង​អ្វី​កើតឡើង​នៅពេល​ក្រុមហ៊ុន​ផលិត​រថយន្ត​កំពូល​មួយ និង​ក្រុម​ប្រណាំង​រថយន្ត Formula 1 ផ្គុំ​ក្បាល​ឡាន​របស់​ពួកគេ​ចូលគ្នា​? នោះ​ពិតជា​អស្ចារ្យ​និង​កម្រ​បានឃើញ​បំផុត ដែល​រថយន្ត​តម្លៃ ២,៥ លាន​ផោន (៣,២៥ លាន​ដុល្លារ​) ម៉ាក Aston Martin AM-RB 001 បង្កើតឡើង​ដោយ​សហការ​ជាមួយ​ក្រុម​ប្រណាំង​រថយន្ត Red Bull F1​។​

​    ​ដោយ​ដាក់តាំង​បង្ហាញ​នៅ​ទីស្នាក់ការ​កណ្ដាល Gaydon របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ល្បី​អង់គ្លេស​នៅ​ពុធ​ម្សិលមិញ​នេះ ម៉ូ​ដែល​រថយន្ត​ខ្លាំង​បំផុត​នេះ​ត្រូវបាន​គេ​និយាយថា​អាច​យកមក​ប្រណាំង​បាន​ដូចជា​រថយន្ត F1 ដែរ​។​

​    ​ក្រុមហ៊ុន Aston បាន​ប្ដេជ្ញាចិត្ត​ផលិត​រថយន្ត​នេះ​ពី ៩៩ ទៅ ១៥០ គ្រឿង និង​រថយន្ត​ដឹកទំនិញ ២៥ គ្រឿង​ដែលមាន​តម្លៃ​ពី ២ ទៅ ៣ លាន​ផោន បូករួម​ទាំង​ពន្ធ ៥០ ម៉ឺន​ផោន​។​

​    ​រថយន្ត​ដែលមាន​ម៉ាស៊ីន​ប្រភេទ 900bhp V12 មាន​ភ្លើង​បំ​ភាយ​ចេញ​នៅ​បំពង់​ស៊ី​ម៉ាំង​នេះ ត្រូវការ​លេខ​ពិសេស​ណាស់​សម្រាប់​ម្ចាស់​របស់​វា ដែល​នឹងមាន​ប្រើប្រាស់​ផ្លូវការ​ក្នុង​ឆ្នាំ ២០១៨​។​

​    ​រថយន្ត​នេះ​មាន​បច្ចេកវិជ្ជា​ដូចគ្នា​ទៅនឹង​រថយន្ត Formula 1 ហើយនឹង​ក្លាយជា​រថយន្ត​នាំមុខគេ​ក្នុង​ពិភពលោក​នេះ​៕

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់