adverise with khmeread Vhzswf8   imgur

តារា​ហុងកុង​នាង Tracy Chu ចាប់ផ្តើម​រៀន​អនុបណ្ឌិត​ទើបបាន ៩ ខែ វិល​មក​សម្តែង​វិញ​ដើម្បី​បង្គ្រប់​លុយ​រៀន​ត​

    ​នាង Tracy Chu, នាង Priscilla Wong និង នាង Jay Fung បាន​ចូលរួម​ព្រឹត្តិការណ៍ "ECO Summer" នៅ​ផ្សារ​ទំនើប World Trade Centre Mall ក្នុង​តំបន់ Causeway Bay ទីក្រុង​ហុងកុង​។ នាង Tracy និង Priscilla អ្នក​ទាំង​ពីរបាន​ស្លៀក​សម្លៀកបំពាក់​ប្លា​ស្ទិ​ក​សម្រាប់​ដើរ​បង្ហាញ​ម៉ូត​។ បន្ទាប់មក​នាង​បានបង្ហាញ​សម្លៀកបំពាក់​ដែល​នាង ផលិត​ពី​ប្លា​ស្ទិ​ច​កែច្នៃ​។​

​    ​សម្លៀកបំពាក់​ងាយស្រួល​ពាក់ ប៉ុន្ដែ​វា​មាន​អារម្មណ៍​ថា​រលុង ហេតុនេះហើយ​ទើប​អ្វីៗ​ត្រូវបាន​បិត​ស្កុ​ត​ដើម្បី​ទប់​កុំឱ្យ​របូត​ខ្មាស់​គេ​។​

​    ​នាង Tracy ក៏បាន​បង្ហាញ​ប្រាប់​គ្រប់គ្នា​ថា នាង​ត្រឡប់​មកវិញហើយ បន្ទាប់​ចំណាយពេល ៩ ខែ​រៀន​យក​សញ្ញាបត្រ​អនុបណ្ឌិត​របស់​នាង ហើយ​នាង​និយាយថា "​ការ​អ​វត្ត​មា​នេះ​ត្រូវ​បានបញ្ចប់​កាលពី​ម្សិលមិញ​នេះ (​ថ្ងៃ​អង្គារ​)​។ ប៉ុន្ដែ​ពិធី​ទទួល​សញ្ញាប័ត្រ​នឹងមិន​ប្រារព្ធ​ទេ រហូតដល់​ចុងឆ្នាំ​នេះ​។ ខ្ញុំ​មាន​គម្រោង​បន្ត​ការសិក្សា​ទៀត​ដែរ ប៉ុន្ដែ​ខ្ញុំ​ត្រូវការ​ត្រឡប់​ទៅធ្វើ​ការ​សិន​ដើម្បី​រកប្រាក់​ចំណូល​បន្ថែ​ម​សម្រាប់​ការសិក្សា​។ ហើយ​ខ្ញុំ​បានទទួល​ការងារ​មួយ​នៅ​ទូរទស្សន៍ TVB​។ សម្រាប់​ការថត​រឿង​ភាគ ខ្ញុំ​នឹង​ពិភាក្សា​បញ្ហា​នេះ​ជាមួយនឹង​ទូរទស្សន៍ TVB ជាមុនសិន​"៕

 

adverise with khmeread
ប្រភព៖ ahmike

អ្នកនឹងចូលចិត្ត

មតិយោបល់