adverise with khmeread Bc31f4dd 6cf0 4e29 87d4 d2a074a58d1a

ធ្វើ​រង្វង់​មូល​ស្ពាន​ព្រែក​សំរោង​ខុស​បច្ចេកទេស​ឬក៏​រថយន្ត​បើក​ល្មើសច្បាប់​!

    ភ្នំពេញ ៖ រង្វង់​មូល​ស្ពាន​ព្រែក​សំរោង​នៅ​ត្រើយ​ខាងកើត​ដែល​កំពុងតែ​ស្ថាបនា​បាន​រង​នូវ​ការខូចខាត​មួយ​ចំហៀង​ដោយសារ​រថយន្ត​ដឹក​ខ្សាច់​បើក​ពេល​ថ្ងៃ បុក​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​៧ កក្កដា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ។​

    ប៉ូលិស​និយាយថា រថយន្ត​បង្ក​ជា​ប្រភេទ​រថយន្ត​ដឹក​ខ្សាច់​ធុន​ធ្ងន់ យី​ឌុប​ផ្ទុក​ខ្សាច់​ទម្ងន់​រាប់​តោន ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 3D-3576 ក្រោយ​បង្កហេតុ​អ្នកបើកបរ​គេចខ្លួនបាត់។​

    សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​រថយន្ត​ដឹក​ខ្សាច់​ បាន​បើក​ឡើង​ស្ពាន​ព្រែក​សំរោង​ក្នុងទិសដៅ​ពី​តាខ្មៅ​ទៅ​ព្រែក​ឯង។ លុះដល់​ពេល​ចុះ​ស្ពាន​ស្រាប់តែ​រថយន្ត​បាន​រេ​ចង្កូត​ទៅបុក​រង្វង់​មូល​តែម្តង​បណ្តាល​រថយន្ត​ជាប់ផុង​ទៅមុខ​លែងរួច ថយក្រោយ​ក៏​មិន​រួច។​

    ចំណែក​រង្វង់​មូល​ខូច​មួយ​ចំហៀង ដោយឡែក​សំណង់​រូបសំណាក​ក្បាល​នាគ​នៅ​ចំ​កណ្តាល​រង្វង់​មូល​មិន​រង​នូវ​ការខូចខាត​នោះទេ។ ​ក្រោយ​បង្កហេតុ​អ្នកបើកបរ​រថយន្ត​ដឹក​ខ្សាច់​គេចខ្លួនបាត់​។​

    អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ ​បាន​តម្រូវ​ឱ្យ​ម្ចាស់​រថយន្ត​ដឹក​ខ្សាច់​ចេញ​សំណង​ដល់​ការខូចខាត​រង្វង់​មូល​មួយចំណែក ទើប​អនុញ្ញាតិ​ឱ្យ​យក​រថយន្ត​ទៅវិញ៕

adverise with khmeread

មតិយោបល់