adverise with khmeread 50daa425 39be 4c50 877c 49530ab81e4c

កម្មករ​ពុល​ជី​អាច​ម៌​មាន់​ដួលសន្លប់​១៩​នាក់​

    កណ្តាល ៖ កម្មការិនី​ចំនួន​១៩​នាក់​នៅ​រោងចក្រ​ឆៃ​យ៉ា​៦ (​ឃី​វ៉ា​យ​ស៊ិ​ច​)​ ស្ថិតនៅ​ភូមិ​ស្រែ​រាំង ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្តកណ្តាល បាន​ដួលសន្លប់​ថ្ងៃទី​៧​ ខែ​កក្កដា ឆ្នាំ​២០១៦​ ម៉ោង​៩ ​និង​៣៦​នាទី​ ត្រូវបាន​ញ្ជូ​ន​ទៅ​មន្ទីរពេទ្យ​ព្យាបាល​។​

    ប៉ូលិស​មូលដ្ឋាន​និយាយថា មានកម្ម​ការ​នី​ចំនួន​១៩​សន្លប់ កំពុងធ្វើការ​ស្រាប់តែ​ពុល​ដួលសន្លប់​បន្តបន្ទាប់។ បើតាម​ការពិនិត្យ​ជំហាន​ដំបូង​មូលហេតុ​មកពី​បងប្អូន​ប្រជាពលរដ្ឋ បាន​យក ជី​អាច​ម៌​មាន់​ទៅ​បាច​ក្នុង​ស្រែ ក្បែរ​រោងចក្រ​ចំនួន​២​បាវ បណ្តាលឱ្យក្លិន​ជះ​ចូលទៅក្នុង​រោងចក្រ ពេលនោះ​កម្មករ កម្ម​ការ​នី ធុំក្លិន​ក៏​ពុល​ដួលសន្លប់​ជា​បន្តបន្ទាប់​តែម្តង។​

    ភ្លាមនោះ​កម្មករ កម្ម​ការ​នី ទាំង​១៩​នាក់​ខាងលើ ​ត្រូវបាន​សន្តិសុខ និង​រដ្ឋបាល​រោងចក្រ ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ក្រាំង​ពន្លៃ​អស់ហើយ​។​

    សូមបញ្ជាក់ថា​កម្មករ​កម្ម​ការ​នី សន្លប់​ទាំង​១៩​នាក់​ខាងលើ ដឹងខ្លួន​វិញ​ខ្លួន​វិញ​អស់ហើយ ហើយក៏​ពុំមាន​អ្នករងគ្រោះថ្នាក់​ដល់​ជីវិត​ដែរ៕


adverise with khmeread

មតិយោបល់