adverise with khmeread Index

ទាស់សំដីគ្នាដកជើងទ្រកាមេរ៉ាចេញពីរថយន្ត ភ័យស្លន់ស្លោស្មានតែកាំភ្លើង

   ភ្នំពេញ ៖ បុរស​អ្នកមាន​ទ្រព្យ​ស្តុក​ជិះ​រថយន្ត​ស៊េរី​ទំនើប​ម្នា​ក់បាន​ទាស់សម្តី​គ្នា​ជាមួយ​បុរស​ម្នាក់ទៀត ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រី​ប៉ូលីស ត្រូវ​បុរស​ដែលជា​មន្ត្រី​ប៉ូលីស​ដក​ជើងទ្រ​កាមេរ៉ា​ចេញពី​ក្នុង​រថយន្ត ធ្វើ​ឲ្យ​បុរស​អ្នកមាន​ទ្រព្យ​ស្តុក​ភ័យ​ស្លន់ស្លោ ស្មានតែ​ដក​កាំភ្លើង​AK មក​គំរាម រួច​ក៏បាន​ទូរស័ព្ទ​ប្តឹង​សម្ថ​កិច្ច ខណ្ឌទួលគោក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១០​និង​៣០​នាទី​យប់​ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៥ នៅត្រង់ចំណុច​ផ្លូវ​ក្រោម​ដី​ស្ពាន​អាកាស តិច​ណូ​ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក​។​
     ប្រភព​បាន​ឲ្យ​ដ​ឆ​ង​ថា ជនបង្ក​មិនត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ទេ ភេទ​ប្រុស​អាយុ​ប្រហែល ៤០​ឆ្នាំ ជិះ​រថយន្ត​ស៊េរី ទំនើប ម៉ាក Lexus ៥៧០ ។​ចំណែក​
​បុរស​ដែល​ដក​ជើងទ្រ​កាមេរ៉ា​ចេញពី​រថយន្ត​ធ្វើ​ឲ្យ​គេ​ភ័យ​នោះ ក៏​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ដែរ តែ​គ្រាន់តែ​ដឹងថា​ជាម​ន្ត្រី​ប៉ូលីស ជិះ​រថយន្ត​មួយគ្រឿង​ម៉ាក​កាមរី ឆ្លាម​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-3056 ។​
      បើតាម​សំដី​របស់​បុរស​ដែលជា​មន្ត្រី​ប៉​លី​សបាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រូបលោក បាន​ជិះ​រថយន្ត​តាម​បណ្តោយ​ផ្លូវ​ក្រោម​ដី​ពី​ជើង​ទៅ​ត្បូង​បត់​ស្តាំ​ឡើងទៅ​ផ្លូវ​ម៉ៅ​សេទុង តាម​ពីក្រោយ រថយន្ត​របស់​ក្មួយ​លោក​មួយគ្រឿង​ទៀត​ម៉ាក កាមរី​បា​ឡែ​ន ដែល​រថយន្ត​របស់​ក្មួយ​លោក​ដាច់​កាឡេ​កង់ មុខ​ខាងស្តាំ ។​
    លោក​បាន​បន្តទៀតថា ពេលដែល​ជិះ​នោះ​លោក​បានធ្វើ​សញ្ញា​ដើម្បី​ឲ្យ​រថយន្ត​ដែល នៅក្រោយៗ​លោក​ទៅមុន​ទៅ ជៀសវាង​ការស្ទះ​ចរាចរណ៍​នៅ​ផ្លូវ​ក្រោម​ដី​នោះ ។ រថយន្ត​គេ​ទាំងឡាយ ធ្វើដំណើរ​ទៅតាម​សម្រួល​ដោយឡែក​មានតែ​រថយន្ត​បង្ក​មួយគត់​ដែល​មិន​ព្រមទៅ ហើយ​ចេះតែ​ចុច ស៊ី​ហ្លេ​ទោះបីជា​លោក​ធ្វើ​សញ្ញា​ឲ្យ​ទៅ​យ៉ាង​ក៏ដោយ ហើយ​ថែមទាំង​និយាយថា​"​ម៉េច​មិន​ព្រម​បើក​ទៅ មុខ​ឲ្យ​លឿន អញ​បុក​គូទ​ឡាន​ឥឡូវ​ហើយ "​។​
     ឮដូចនេះ​រូបលោក​ដែលជា​សម្ថ​កិច្ច​មួយរូប​ដែរ មានការ​ខឹងសម្បា​រយ៉ា​ង​ខ្លាំង ហើយ​បាន​ទាញយក​ដង​កាមេរ៉ា ដើរ​សម្តៅទៅ​រថយន្ត​បង្ក​ធ្វើ​ឲ្យ​ជនបង្ក​ដែល អង្គុយ​ក្នុង​រថយន្ត​មានការ​ភ័យ និង​បាន​ចុច​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច ធ្វើ​ឲ្យ​ផ្អើល​ពេញ​មួយ​ខណ្ឌ​។​
      ក្រោយពេល​សមត្ថកិច្ច​ចុះមក​ដល់​មិនបាន​ធ្វើការ​ឃាត់ខ្លួន​អ្វី​ទេ​ព្រោះ​បានធ្វើការ​ឆែកឆេរ​និង​ពិនិត្យ ទៅរក​មិនឃើញ​កាំភ្លើង​វែង AK ទេ មានតែ​ដង​កាមេរ៉ា​ដែល​ដាក់​ក្នុង​ស្រោម​តែមួយគត់ ៕​

adverise with khmeread

មតិយោបល់