adverise with khmeread 0c7691f8 3298 4f21 a474 c364c1e049f3

ប៉ូលិស​ខណ្ឌ​ពោធិ​សែន​ជ័យ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឃាត់​ជនសង្ស័យ​២​នាក់​

    ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌ​ពោធិ​សែន​ជ័យ បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ជាក់ស្តែង​ឃាត់​បាន​ជនសង្ស័យ​២​នាក់​រួម​ថ្នាំ​១៤​កញ្ចប់​តូចធំ នៅវេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី៧ កក្ក​ដា ឆ្នាំ២០១៦ នេះ​នៅ​ចំណុច​បន្ទប់​ជួល​មួយកន្លែង ស្ថិតក្នុង​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ប៉ូលិស​បា​នឱ្យ​ដឹងថា កម្លាំង​ប៉ូលិស​ផ្នែក​ជំនាញ​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍ ចុះបង្ក្រាប​ជាក់ស្តែង នូវ​ករណី​ជួញដូរ​គ្រឿងញៀន​ឃាត់​បាន ជនសង្ស័យ​ចំនួន​២​នាក់​រួមជាមួយ​ម្សៅ​ស​ក្រាម​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​១៣​កញ្ចប់​តូច ​និង​១​កញ្ចប់​កណ្តាល និង​ថង់​សំរាប់​ច្រក​ឧបករណ៍​សំរាប់​សេព​គ្រឿងញៀន​មួយចំនួនទៀត ស្ថិតនៅ​បន្ទប់​ជួល​មួយកន្លែង ស្ថិតក្នុង​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុតាង ត្រូវបាន​ឃាត់ខ្លួន​បញ្ជូនមក​ផ្នែក​ជំនាញ​ប៉ូលិស​ខណ្ឌ​ពោធិ​សែន​ជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់៕

adverise with khmeread

មតិយោបល់