adverise with khmeread D5849a06bf53867f0d6d7fb2a9a4982a 198 k1t u140869518630kc 620x349 gazzetta web articolo

Juventus បដិសេធសំណើរបស់ City ដែលចង់ផ្ទេរខ្សែការពារ Bonucci

          ដោយសារមិនសូវទុក​ចិត្ត​ខ្សែការពារ Vincent Kompany​ ធ្វើឲ្យក្លឹប​ Man  City ​ចង់​បានខ្សែការពារកណ្តាល​កំពូល​ពីរនាក់បន្ថែមទៀត។City ចាប់អារម្មណ៍ នឹងខ្សែការពារ John Stones របស់ Everton ហើយ​ខ្សែ​ការពារ​អង់គ្លេស​រូបនេះ​ក៏ចង់ផ្ទេរ​ទៅ​ពហុកីឡាដ្ឋាន Etihad ដែរ។

          ក្លឹប Man City ក៏​បាន​ផ្តោតគោលដៅ​លើ​កីឡាករ Leonardo Bonucci របស់ក្លឹប​ Juventus ខណៈ​ពួកគេ​ធ្វើ​ការ​រុះរើ​ប្រព័ន្ធការពារ​។​ ប៉ុន្តែសំណើ​​ ៣៨​លាន​ផោនរបស់ក្លឹប City ត្រូវបានក្លឹប​ Juventus បដិសេធ។​ ក្លឹប Juventus បាន​ច្រាន​ចោល​សំណើ​សម្រាប់ខ្សែ​ការ​ពារកណ្តាល​ដែល​ជាកីឡាករសំខាន់​នៅក្នុង​ការ​ដណ្តើម​ពាន​កាល​ពីរដូវ​កាល​មុន។

          កីឡាករអ៊ីតាលី វ័យ២៩​ឆ្នាំរូបនេះ​​បាន​បង្កើន​កេរ្តិ៍ឈ្មោះរបស់ខ្លួន​នៅ​ព្រឹត្តិ​ការណ៍ Euro 2016 និង​ជួយ​ក្រុម​អ៊ីតាលីឈាន​ដល់​វគ្គ​៨​ក្រុម​ចុងក្រោយ៕

adverise with khmeread

មតិយោបល់