adverise with khmeread Russian main

ក្លឹបរុស្ស៊ីបានពិន័យកីឡាករពីររូប បន្ទាប់ពីបង្ហាញមុខនៅរង្គសាល

          កីឡាករ Aleksandr Kokorin និង Pavel Mamaev ដែលជាសមាជិក​ក្នុង​ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី​សម្រាប់ព្រឹត្តិការណ៍​ Euro 2016 ត្រូវបាន​ក្លឹប​របស់​ខ្លួនដាក់​ទណ្ឌកម្ម បន្ទាប់ពី​វីដេអូ​មួយបាន​បង្ហាញ​រូបភាព​របស់កីឡាករ​ទាំងពីរនៅជាមួយ​ស្រាសំប៉ាញ់​តម្លៃ​២០០.០០០​ផោន​។

          កីឡាករ​ទាំងពីររូបនេះ​បានបង្ហាញ​មុខ​ក្នុង​ការប្រកួត​ទាំងបី​លើក​​របស់​រុស្ស៊ី​ក្នុង​ព្រឹត្តិការណ៍​​ Euro និងត្រូវ​បាន​គេប្រទះឃើញ​នៅ​ជាមួយ​ស្រាសំ​បាញ់​ Armand de Brignac ៥០០​ដបនៅ​រង្គសាល​មួយកន្លែង​នៅទីក្រុង​ម៉ូណាកូ។ ទោះ​បី​ជាយ៉ាងណា​ ​គ្មាន​ការ​បញ្ជាក់ថា កីឡាករ​ទាំងពីរ​ជាអ្នក​​ចំ​ណាយ​លើ​ថ្លៃស្រា​នោះ​ទេ។​ ​កីឡាករទាំងពីរ​កំពុង​ជប់​លៀងដោយ​មានចាក់​ភ្លេងជាតិ​កំដរ​ផងដែរ។

          វីដេអូរបស់​អ្នក​ទាំង​ពីរ​ត្រូវ​បានបង្ហោះ​នៅ​លើ​គេហទំព័រ​ Instagram ជា​មួយ​នឹងរូបភាព​ជា​ច្រើន​ដែល​បាន​ធ្វើ​ឲ្យ​​អ្នក​គាំទ្រ​ក្រុម​ជម្រើស​ជាតិ​មិនសប្បា​យ​​ចិត្ត។​ អ្នកប្រើប្រាស់​ Instagram បានបញ្ចេញយោបល់ថា “​កីឡាករ​ទាំងពីរ​រូបនេះ​ធ្វើឲ្យ​អាប់ឱន​ដល់​ប្រទេសរបស់យើង។ ពួកគេ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រាប់លាន​នាក់​អា ម៉ាសមុខ​ដោយសារតែពួកគេបង្ហាញមុខ​នៅ​តាម​រង្គសាល” ។

ដោយ​សារតែសកម្មភាព​នេះ​ Kokorin និង Pavel ត្រូវ​បាន​ក្លឹប Zenit St Petersburg និង ក្លឹប​ Krasnodar ដាក់ឲ្យ​ហ្វឹកហាត់ជា​មួយ​កីឡាករបម្រុង៕​

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់