adverise with khmeread Bc4b67fd 61cc 4d61 b191 4c572075a24d

បុរស​ជនជាតិ​អង់គ្លេស​ដេកស្លាប់​នៅ​សំណាក់​ហេ​ប​ភី​ហោ​ស៌​

    ភ្នំពេញ ៖ ជនជាតិ​អង់គ្លេស​ស្លាប់​ ត្រូវបាន​គេ​ដឹង​ម៉ោង​៥​ល្ងាច​ថ្ងៃទី​៦ ​កក្កដា​ ឆ្នាំ​២០១៦ ​នៅផ្ទះ​សំណាក់​ហេ​ប​ភី​ហោ​ស៌ បន្ទប់​៤៩ ផ្ទះ​១៦៩ ផ្លូវ​១៥៤ ភូមិ​៨​ ក្រុម​៣៨ សង្កាត់​ ​ផ្សារកណ្តាល​២ ខណ្ឌដូនពេញ។​

    ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា សព​ឈ្មោះ​ SYLVESTER JOHN CHARLES ​ភេទ​ប្រុស អាយុ​៦១​ឆ្នាំ មុខរបរ​ទេសចរ​ណ៌ កាន់​លិខិតឆ្លងដែន​លេខ​៧០៧១៤៥១៩១​។​

    ប៉ូលិស​ប​ន្ថ​ថា ថ្ងៃទី​៦ ​កក្កដា ​ឆ្នាំ​២០១៦ ​ម៉ោង​៣​ និង​៣០​នាទី​រសៀល​ឈ្មោះ ​ផុន សី​នាថ ​បាន​ទូរ​សព្ទ័​ទៅ​ជនរងគ្រោះ​អត់​លើក ហើយ​ក៏បាន​ឡើងទៅ​លើផ្ទះ​ជនរងគ្រោះ​រុញ​ទ្វារ​ទៅ​ក៏​ឃើញ​ជនរងគ្រោះ​ដេក​ផ្កាប់មុខ​លើ​ឥដ្ឋការ៉ូ រួច​ទៅ​រាយការណ៍​ប៉ូលិស​ប៉ុស្តិ៍​ដើម្បី​ចុះ​ពិនិត្យ​។​

    ឆ្លងតាម​ការពិនិត្យ​សព​ និង​សាក្សី​ប្រមូលបាន​នៅ​កន្លែងកើតហេតុ​ប៉ូលិស​សន្និដ្ឋានថា ជនរ​គ្រោះ​ស្លាប់​ដោយសារ​គាំងបេះដូង​ដោយសារ​ជំ​ងឺ​បេះដូង។​ សព​ដាក់​ម្ក​ល់​នៅ​មន្ទីរពេទ្យ​រុស្ស៊ី៕

adverise with khmeread

មតិយោបល់