adverise with khmeread 231a2aec00000578 0 image a 30 1467836167406

ខ្ញុំ​ស្រឡាញ់ West Ham ប្រសិនបើ​ពួកគេ​ជូន​ខ្ញុំ ២៥​ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍​! ញញួរ​ធំ​ត្រៀម​ផ្តល់​កិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ​ទិញយក Tevez មកវិញ

    ​ក្លឹប​ញញួរ​ធំ West Ham បានផ្តល់​ជូន​សំណើ​ដែល​នឹង​ធ្វើឱ្យ Carlos Tevez ក្លាយទៅជា​កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួកគេ ប៉ុន្តែ​ពួកគេ​បាន​អះអាងថា ខ្សែប្រយុទ្ធ​វ័យ ៣២​ឆ្នាំ​រូបនេះ​បាន​បដិសេធ ហើយ​បានទាមទារ​ប្រាក់​ឈ្នួល ២៥​ម៉ឺន​ផោន (​ជិត​៣២​ម៉ឺន​កន្លះ​ដុល្លារ​) ក្នុង​មួយ​សប្តាហ៍​។ 

​    ​Tevez ត្រូវបាន​ផ្តល់ជូន​នូវ​ប្រាក់​ឈ្នួល​ចំនួន ១៥​ម៉ឺន​ផោន (​ជិត​២០​ម៉ឺន​ដុល្លារ​) ដែល​រួមបញ្ចូល​នឹង​ប្រាក់រង្វាន់ ហើយ​ត្រូវបាន​បញ្ជាក់ថា​គាត់​នឹង​ជា​ខ្សែប្រយុទ្ធ​ជម្រើស​ដំបូង​នា​រដូវ​កាល​ខាងមុខនេះ ប៉ុន្តែ​គាត់​បាន​បដិសេធ​ការផ្តល់ជូន​មួយ​នេះ ហើយ​ត្រៀម​ស្នាក់នៅ​បន្ត​ជាមួយ​ក្លឹប​ប្រទេស​កំណើត​អា​ហ្ស​ង់​ទីន​របស់ខ្លួន Boca Juniors ។​

​    ​សហប្រធាន​ក្លឹប West Ham លោក David Sullivan បាន​និយាយថា "​ធ្វើ​អ្វី​ក៏ត្រូវ​ការ​លុយ​។ ពិតណាស់ ខ្ញុំ​ស្រឡាញ់ West Ham ប្រសិនបើ​ពួកគេ​ឱ្យ​ខ្ញុំ ២៥ ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍​"​។ 

​    ​គាត់​និយាយ​នេះ​គឺ​ចង់​ផ្លែ​ផ្លា​ឱ្យ Tevez ព្រោះ​គាត់​យល់ថា តម្លៃ ១៥០.០០០ ផោន​គឺ​ខ្ពស់​ខ្លាំងណាស់​សម្រាប់​កីឡាករ​ដែល​ស្រឡាញ់​ក្លឹប​ញញួរ​ធំ​ពិតប្រាកដ​៕

ប្រភព៖ dailymail

adverise with khmeread

មតិយោបល់