Wales and portugal main

វែ​ល​ត្រូវ​វេច​បង្វិច​មក​ផ្ទះ​មុន​ប្រកួត​ផ្តាច់ព្រ័ត្រ​ព្រោះ​គ្មាន​ការប្រកួត​ដណ្តើម​លេខ ៣ ទេ​

    ​បន្ទាប់ពី​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដែល​គ្រប់​គ្រប់​ប្រាថ្នា​ចង់បាន​បានបញ្ចប់​ក្រុម​ជម្រើសជាតិ​វែ​ល​ដ៏​មោះមុត​បាន​ខ្ទាត​ចេញពី Euro 2016 ក្រោយ​រង​បរាជ័យ ២-០ ក្រោម​ស្នាដៃ​ព័រ​ទុយ​ហ្គា​ល់​កាលពី​យប់​ថ្ងៃ​ពុធ​។​

​     Cristiano Ronaldo និង Nani បាន​ទម្លុះ​សំណាញ់​ទី​ដែល​នាំ​ជោគជ័យ​យ៉ាង​ឆាប់រហ័ស​នៅ​តង់​ទី​ពីរ ក្នុង​ទីក្រុង Lyon ខណៈដែល​ការធ្វើដំណើរ​មិនអាច​បំភ្លេចបាន​របស់​ក្រុម​វែ​ល​ក្រោម​ការដឹកនាំ​របស់លោក Chris Coleman បាន​ឈានចូល​មកដល់​ទីបញ្ចប់​។​

​    ​ហើយ​ការធ្វើដំណើរ​ដ៏​មិន​គួរឱ្យ​ជឿ​ពោរពេញ​ទៅដោយ​មោទនភាព​របស់​នាគ​វែ​ល​នេះ​គឺ​បានបញ្ចប់​ទៅដោយ​ភាព​សោកស្តាយ​បំផុត ដែល​បច្ចុប្បន្ននេះ​មិនមាន​ការ​ប្រជែង​យក​តំណែង​ទី​បី​ទៀតឡើយ​នៅក្នុង​ពានរង្វាន់​ទ្វីបអឺរ៉ុប​នេះ​។​

​    ​មានតែ​ពានរង្វាន់​អឺរ៉ុប​មួយ​តែប៉ុណ្ណោះ​ដែល​មិន​កំណត់​យក​ច្បាប់​ប្រជែង​យក​តំណែង​ទី​បី បន្ទាប់ពី UEFA  បាន​សម្រេចចិត្ត​លុបបំបាត់ចោល​តំណែង​ដ៏​សំខាន់​មួយ​នេះ​ក្នុង​ការប្រកួត​យូរ៉ូ​ឆ្នាំ ១៩៨០ នៅ​អ៊ីតាលី​៕

ប្រភព៖ mirror

មតិយោបល់