13607024 644116769069195 6154158134968991922 n

ទឹកបរិសុទ្ធ​ដឹ​ផ្លា​ទី​នី​ម​ព្រី​មៀម​វ៉​ត​ធឺ​ចូលរួម​អបអរ​ខួប​លើក​ទី ៨ នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ជា​បេ​តិក​ភ័​ណ្ឌ​ពិភពលោក

    ​ក្រុមហ៊ុន​ទឹកបរិសុទ្ធ ដឹ​ផ្លា​ទី​នី​ម​ព្រី​មៀម​វ៉​ត​ធឺ (The Platinum Premium Water) ដែល​កំពុង​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​ប្រជាជន​កម្ពុជា បាន​ចូលរួម​អបអរ​ខួប​លើក​ទី ៨ នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ជា​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

     ​ក្រុមហ៊ុន​ចូលរួម​អបអរ​បែបនេះ​គឺ​ដើម្បី​រំលឹក​ដល់​កូន​ខ្មែរ​គ្រប់រូប​ឱ្យ​ចងចាំ​នូវ​ថ្ងៃ​ដ៏​មហា​មោទនភាព​ដែល​ប្រាសាទព្រះវិហារ​កម្ពុជា​ត្រូវបាន​អង្គការ​យូ​នី​ស្កូ​ដាក់​ចូលក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​កាលពី​ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ​២០០៨ ហើយ​គិត​មក​ត្រឹម​ថ្ងៃ ៧ ខែកក្កដា ២០១៦ គឺមាន​រយៈពេល ៨ ឆ្នាំ​ហើយ​។ 

​    ​ដោយឡែក ដើម្បី​ឆ្លើយតប​ជាមួយនឹង​ចរន្ត​នៃ​កម្លាំង​គាំទ្រ​យ៉ាង​ពេញទំហឹង ក្រុមហ៊ុន​ក៏បាន​លើកឡើង​ដែរ​ថា  ខ្លួន​កំពុង​ត្រូវការ​ជ្រើសរើស​បុគ្គលិក​ជាបន្ទាន់ លើ​ផ្នែក​ទីផ្សារ ផ្នែក​លក់ ផ្នែក​ទទួលភ្ញៀវ ផ្នែក​ដឹកជញ្ជូន ផ្នែក​ជាងភ្លើង ផ្នែក​គ្រប់គ្រង​ម៉ាស៊ីន ផ្នែក​ផលិតកម្ម ចំនួន ១០០ នាក់​បន្ថែមទៀត​។ លោកអ្នក​ដែលមាន​ចំណាប់អារម្មណ៍ និង​កំពុង​ស្វែងរក​ការងារ​ធ្វើ អាចទាក់ទង​តាម​ទូរស័ព្ទ​ក្រុមហ៊ុន ដែលមាន​លេខ 015/016/068 222229៕

មតិយោបល់