1 %281%29

Man U សម្រុក​ទិញ​បាន Henrikh Mkhitaryan ម្នាក់​ទៀតហើយ​!

​    ​Henrikh Mkhitaryan បានសម្រេច​កិច្ចព្រមព្រៀង​រយៈ​បួន​ឆ្នាំ​ស្នាក់នៅ​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United បន្ទាប់ពី​បាន​ពិនិត្យ​សុខភាព​រួចរាល់​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​។​

​    ​ខ្សែបម្រើ​អន្តរជាតិ​អា​មេ​នី​រូបនេះ​បាន​ក្លាយទៅជា​ហត្ថលេខា​ទី​បី​របស់ Jose Mourinho នៃ​រដូវក្តៅ​នេះ ដោយ​កើតឡើង​ត្រឹមតែ ២៤​ម៉ោង​ប៉ុណ្ណោះ ក្រោយពី​អ្នកចាត់ការ​ស​ញ្ជ​តិ​ព័រ​ទុយ​ហ្គា​ល់​ប្រកាស​កាន់កាប់​តំណែង​ជា​ផ្លូវការ​នៅ​ទឹកដី Old Trafford ។​

​    ​Mkhitaryan បាន​ចូលរួម​ជាមួយ​បិសាច​ក្រហម​ដោយ​ធ្វើការ​ផ្ទេរ​ចេញពី​ក្លឹប Borussia Dortmund ក្នុងតម្លៃ​ខ្លួន ២៦​លាន​ផោន (​ជិត​៣៤​លាន​ដុល្លារ​) បន្ទាប់ពី​បាន​ចំណាយពេល​ស្នាក់នៅ​ក្នុង​ក្របខ័ណ្ឌ​កំពូល​អាល្ល​ម៉​ង់ Bundesliga អស់​រយៈពេល ៣​ឆ្នាំកន្លងមក​៕


ប្រភព៖ dailymail

មតិយោបល់