1 %281%29

បិសាច​ក្រហម​រៀបចំ​កញ្ចប់​ទឹកប្រាក់ ១០០​លាន​ផោន​សម្រាប់ Pogba

    ​ក្លឹប​បិសាច​ក្រហម Manchester United បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​បំបែក​កំណត់ត្រា​ពិភពលោក​នៃ​ការដោះដូរ​កីឡាករ ដោយ​ត្រៀម​ចំណាយ​ប្រាក់ ១០០​លាន​ផោន (​ជិត​១៣០​លាន​ដុល្លារ​) ទៅលើ​តារា​ឆ្នើម​របស់​ក្រុម Juventus គឺ​ខ្សែបម្រើ​អន្តជាតិ​បារាំង Paul Pogba ។​

​    ​ការចរចា​ត្រូវបាន​ធ្វើឡើង​រវាង​ក្លឹប​ទាំងពីរ​ជុំវិញ​តម្លៃ​ខ្លួន​របស់​ខ្សែបម្រើ​វ័យ ២៣​ឆ្នាំ​រូបនេះ ហើយ​វេ​ប​សាយ DailyMail បាន​បង្ហើប​ថា បិសាច​ក្រហម​បានរៀបចំ​ជាស្រេច​ដើម្បី​ផ្តល់ជូន​នូវ​កម្រៃ​ប្រាក់​ឈ្នួល​ចំនួន ៣០​ម៉ឺន​ផោន (​ជិត​៤០​ម៉ឺន​ដុល្លារ​) ក្នុង​មួយ​សប្តាហ៍​នៅលើ​កុងត្រា​រយៈពេល ៥​ឆ្នាំ​របស់​កីឡាករ​រូបនេះ​។​

​    ​Pogba បើកចំហ​ដល់​ការចូល​រួមជាមួយ Jose Mourinho នៅ​ទឹកដី Old Trafford ហើយ​ភ្នាក់ងា​របស់គាត់​លោក Mino Raiola គឺជា​អ្នក​នៅ​កណ្តាល​នៃ​ការចរចា​នេះ​។ Raiola ក៏​ជា​អ្នក​តំណាងឱ្យ Zlatan Ibrahimovic ផងដែរ ដែល​ទើបនឹង​ចូលរួម​ជាមួយ​បិសាច​ក្រហម​ដោយ​ផ្ទេរចេញ​ក្នុងនាម​ជា​កីឡាករ​គ្មាន​តម្លៃ​ខ្លួន​ពី Paris Saint-Germain កាលពីពេល​ថ្មីៗ​នេះ​៕

ប្រភព៖ dailymail

 

មតិយោបល់