adverise with khmeread Blank

យកលុយថ្លៃបង់ភ្លើងទៅលេងល្បែងចាញ់អស់ប៉ូលិសឃាត់ខ្លួន

     ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង ៦​និង​២០​នាទី យប់​ថ្ងៃទី ២៨​ធ្នូ​២០១៥ នៅ​ចំនុច​ប៉ុស្តិ៍​ទន្លេបាសាក់ ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន បន្ទាប់ពី​យកលុយ​ថ្លៃបង់​ភ្លើង​ទៅលេង​ល្បែង​ចាញ់​អស់​។​
    ប៉ូលិស​និយាយថា ប៉ូលិស​ប៉ុស្តិ៍​ទន្លេបាសាក់​បានទទួល​ជនសង្ស័យ​១​នាក់​ឈ្មោះ ចាន់ មុន្នី​រិ​ទ្ធិ ភេទ​ប្រុស​អាយុ ២៣​ឆ្នាំ មុខរបរ​បុគ្គលិក​ផលិត​ស្រា ស្នាក់នៅ​ផ្ទះជួល ផ្លូវ​សហព័ន្ធ​រុស្សី សង្កាត់​កា​កាប ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃទី ០៣​វិច្ឆិកា​២០១៥ វេលា​ម៉ោង ១៣​និង​៣០​នាទី នៅ​ចំនុច​សណ្ឋាគារ អូ​ម៉ា​ណា ទីតាំង​ផ្ទះ​លេខ​៤៨ ផ្លូវ​លេខ​៩ ក្រុមទី​១៤ ភូមិ​៤ សង្កាត់​ទ្លេ​បាសាក់ ខណ្ឌចំការមន ។​
     ចំណែក​ជនរងគ្រោះ​ឈ្មោះ អៀ ហ្គេ​ច​ឡេង ភេទ​ស្រី​អាយុ ៤១​ឆ្នាំ មុខរបរ ម្ចាស់​សណ្ឋាគារ អូ​ម៉ា​ណា ស្នាក់​នៅផ្ទះ​៤៨ ដូចខាងលើ ។​បាត់បង់ បាក់​ដុល្លារ​ចំនួន ១២៥០​ដុល្លារ ។​
     ប៉ូលិស​បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ឲ្យ​លុយ​ទៅ​សន្តិសុខ​យកទៅ​បង់ថ្លៃ​ភ្លើង ប៉ុន្តែ​ជនសង្ស័យ​បែរជាយក​ទៅលេង​ល្បែង​នៅកាស៊ី​ណូ ណាហ្គា ចាញ់​អស់​រួចហើយ​មក​ប្រាប់​ជនរងគ្រោះ​វិញ​ថា លុយ​បង់ថ្លៃ​ភ្លើង​ខ្ញុំ​យកទៅ​លេងល្បែង​អស់ហើយ ។​
    ពេលនោះ​ជនរងគ្រោះ​ថា​ធ្វើការ​ទៅនឹង​កាត់​ប្រាក់ខែ​បន្តបន្ទាប់ ប៉ុន្តែ​ជនសង្ស័យ​មិន​ព្រម ។ លុះដល់​ថ្ងៃខែ​ខាងលើ​ជនរងគ្រោះ​បាន​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែម្តង ។​បច្ចុប្បន្ន ជនសង្ស័យ​ឃាត់ខ្លួន​នៅ​ខណ្ឌ ៕​

adverise with khmeread

មតិយោបល់