adverise with khmeread Article 3678209 3607ba0b00000578 620 636x382

Obama កាន់​អ៊ីស្លាម​? លោក Bill O'Reily ទម្លាយ​រូប​កម្រ​របស់​ប្រធានាធិបតី​អាមេរិក​ក្នុង​ឈុត​មូស្លីម​

    ​លោក Bill O'Reily បានចេញ​ផ្សាយ​រូបភាព​មិនដែល​ឃើញ​ពីមុន​របស់លោក Barack Obama ក្នុង​ឈុត​សម្លៀកបំពាក់​អ៊ីស្លាម ដោយ​អះអាងថា រូប​ទាំងនេះ​ថត​ពេល​គាត់​ចូលរួម​ពិធី​រៀបការ​របស់​បងប្អូន​ពោះ​មួយ​ឪពុក​ទីទៃ​របស់គាត់​។ 

​    ​ម្ចាស់​វេ​ប​សាយ Foxnews រូបនេះ​បាន​និយាយថា ពិតជា​ពិបាក​ណាស់​ក្នុងការ​សម្គាល់​ទីតាំង​របស់​រូបភាព​ទាំងនេះ ប៉ុន្ដែ​ពួកគេ​អះអាងថា​រូប​ទាំងនេះ​ត្រូវបាន​ថត​នៅ Maryland នៅ​ដើម​ទសវត្សរ៍ ១៩៩០​។​

​    ​រូបភាព​ទាំងនេះ​មិនទាន់មាន​ការផ្ទៀងផ្ទាត់​ដោយ​ឯករាជ្យ​ទេ ប៉ុន្ដែ​លោក O'Reilly បាន​ប្រើ​វា​ក្នុងការ​ចោទប្រកាន់​ទំនាក់ទំនង​របស់​ប្រធានាធិបតី Obama ទៅនឹង​អ៊ីស្លាម ដែល​បាន​បញ្ឈប់​ការប្រយុទ្ធ​ប្រឆាំងនឹង​ភេរ​វករ​។​

​    ​លោក O'Reilly អះអាង​ទៀតថា​ប្រធានាធិបតី​រូបនេះ​បាន​បរាជ័យ​ក្នុងការ​កំណត់​អត្តសញ្ញាណ​ភេរវ​ករ​ដែល​គំរាមកំហែង​អាមេរិក ដោយបាន​អនុ​ញ្ញា​យ​ឱ្យ ISIS បង្ក​ព្យុះភ្លៀង​នៅ​មជ្ឈិមបូព៌ា និង​មិន​ទទួលស្គាល់​កំហុស​របស់​លោក​នោះឡើយ​ចំពោះ​បញ្ហា​នេះ​។​

​    ​គេ​សង្កេតឃើញថា រាល់​ការ​ថ្លែង​របស់លោក Obama គឺ​មិនដែល​និយាយថា "​ភេរវ​ករ​អ៊ីស្លាម​" ទេ គឺ​លោក​តែងតែ​ប្រើពាក្យ​ថា ជន​សកម្មប្រយុទ្ធ ឬ ភេរ​វករ ជំនួស​វិញ ដោយ​គ្មាន​ពាក្យ​អ៊ីស្លាម​សូម្បី​មួយ​ម៉ាត់​។ 

​    ​ទោះយ៉ាងណា លោក Obama បាន​វាយបក​វិញ​នូវ​ការរិះគន់​នេះ ដោយ​និយាយថា ជម្លោះ​ជុំវិញ​ការប្រើ​ពាក្យ​ទាំងនេះ​គឺ​គ្រាន់តែ​ជាការ​រំខាន​ផ្នែក​នយោបាយ​ប៉ុណ្ណោះ​៕

 

 

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់