adverise with khmeread 68653261 8ef0 43d9 83e2 0819576061be

សមត្ថកិច្ច​ចម្រុះ​បានរៀបចំ​ពិធី​ដុត​កម្ទេច​ផលិតផល​ក្លែងក្លាយ ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ មន្ដ្រីប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ និង​មន្ដ្រី​កាំកុងត្រូល​បានរៀបចំ​ពិធី​ដុត​កម្ទេច​ផលិតផល​ក្លែងក្លាយ​នៅក្នុង​ទីលាន​ចាក់សំរាម ស្ថិតនៅ​ក្នុងភូមិ​រលួស សង្កាត់​ជើងឯក ខណ្ឌដង្កោ​កាលពី​រសៀល​ម៉ោង​២​ថ្ងៃទី​៧ ​ខែ​កក្កដា ឆ្នាំ ២០១៦​នេះ។​

    ពិធី​នេះ​មានការ​ចូលរួម​ពី​ឧ​ត្ត​ម​សេនីយ៍​ឯក វ៉ាន់ ចាន់​ធឿន ​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ឧ​ត្ត​ម​សេនីយ៍​ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ លោក ​លឿង រដ្ឋា អគ្គនាយករង​កាំ​តុង​ត្រូល និងមានការ​ចូលរួម​ពី​លោក សៀង សុខ ព្រះ​រា​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​និយាយថា ផលិតផល​ក្លែងក្លាយ​ទាំងនោះ​ ត្រូវបាន​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​រឹបអូស​កាលពី​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ កន្លងមក​ទៅ ហើយ​ដកហូត​បាន​នូវ​គ្រឿង​ឧបភោគបរិភោគ​ខូចគុណភាព​ចំនួន ៧ មុខ​ក្នុងនោះ​មានដូចជា Vin Cafe ចំនួន ២៤០ កេស និង ២០ បាវ​, Cool Tea ៧០ កេស, Cafe ពោត Day to Day ១៤៤ កេស, ទឹកត្រី Hao houng នឹង​ទឹកត្រី (​ដប​ជ័រ​) សរុប​ចំនួន ៤០៤ កេស និង មេស្រា​ចំនួន ៤០ ដប​។​

    យោងតាម​ប្រសាសន៍​របស់លោក ឡុង ស្រេង អនុប្រធាននាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បានដឹងថា កម្លាំង​របស់លោក​បន្ដ​សហការ​ធ្វើកា​រសើប​អង្កេត​និង​ស្រាវជ្រាវ បន្ដ​ដើម្បី​រក​ផលិតផល​ក្លែងក្លាយ​ ដែល​បណ្ដាលឱ្យមាន​ផលប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​ដើម្បី​យកមក​ដុត​កម្ទេចចោល​ដូច​ករណី​ខាងលើ​៕

 

adverise with khmeread

មតិយោបល់