adverise with khmeread A5446cbb b1c8 4834 be0f 34095f894a20

បង្ក្រាប​ទីតាំង​លក់​ស្រា​ម៉ាក​ឡឺ​ហ្វេ និង ហូ​ហ្គា​ឌិន​គេចពន្ធ​រាប់រយ​ដប​

    ភ្នំពេញ ​៖ ស្រាក្រហម​ម៉ាក ​"​ឡឺ​ហ្វេ និង ហូ​ហ្គា​ឌិន​"​ ដែល​ក្រុមហ៊ុន អ៊​ស​ខ្មែរ​ខូ​អិ​ល​ធី​ឌី​ បានទទួល​សិទ្ធិផ្តាច់មុខ​ពី​ក្រសួងពាណិជ្ជកម្ម ត្រូវបាន​កម្លាំង​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រុង ចុះបង្ក្រាប​ និង​ឆែកឆេរ​ទីតាំង​លក់​ស្រា​មួយកន្លែង​យីហោ ​Gourmet តាម​បណ្ដាល​ផ្លូវ​លេខ​៥១​ កែង​ផ្លូវ​លេខ​២២៨ ក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ហើយ​ទីតាំង​នោះ​ទើបតែ​បាន​បើក​បាន​រយៈពេល​តែ​២​ថ្ងៃ ប៉ុណ្ណោះ។​

    យោងតាម​មេធាវី​លោក ខៀវ វ៉ាន​ បាន​និយាយថា ក្រុមហ៊ុន អ៊​ស​ខ្មែរ​ខូ​អិ​ល​ធី​ឌី ទើបតែ​បានទទួល​សិទ្ធិផ្តាច់មុខ​ពី​ក្រសួងពាណិជ្ជកម្ម កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ។ ប៉ុន្តែ​ដោយមាន​ការនាំ​ចូលមក​លក់​ និង​ចែកចាយ​គេចពន្ធ ដាក់លក់​តាម​បណ្តា​អាជីវកម្ម​តូចៗ ដូច្នេះហើយ​ក្រុមហ៊ុន​បានដាក់​ពាក្យបណ្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​

    ក្រោយ​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​ខាងលើនេះ​ដឹកនាំ​ដោយ​លោក​ យឹម សុជាតិ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ ​និង​មានការ​សម្របសម្រួល​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

    ជា​លទ្ធផល​សមត្ថកិច្ច​ដកហូត​បាន​ស្រា​គេចពន្ធ​ចំនួន​ជាង​២០០​ដប ហើយ​ក្នុងនោះ​គឺមាន​ស្រា​២​ប្រភេទ គឺ​ម៉ាក​ឡឺ​ហ្វេ និង ហូ​ហ្គា​ឌិន។ បន្ទាប់មក​សមត្ថកិច្ច​បាន​ចុះទៅ​ត្រួតពិនិត្យ​ទីតាំង​មួយកន្លែង​ទៀត​ដែលជា​កន្លែង​ស្តុ​ប​ទុក​ស្រា​ទាំងអស់នោះ នៅក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន៕

adverise with khmeread

មតិយោបល់