adverise with khmeread 13644258 254169011630886 943508276 n

សព​បុរស​ម្នាក់​ដែល​គេ​ប្រទះឃើញ​នៅ​វាលស្រែ​ឥឡូវ​ស្គាល់​អត្តសញ្ញាណ​ហើយ​

    កណ្តាល ៖ សាកសព​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ដែល​គេ​ប្រទះឃើញ​កាលពី​ថ្ងៃ០៥​ កក្កដា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​៣​ និង​៣០នាទី រសៀល​នៅ​ចំណុច​វាលស្រែ​ប្រាំង​ទំនប់​យាយ​គាំ ភូមិសាស្ត្រ ភូមិ​សង្វរ ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្តកណ្តាល ឥឡូវ​ស្គាល់​អត្តសញ្ញាណ​ហើយ។​

    ប៉ូលិស​និយាយថា សាកសព​ជនរងគ្រោះឈ្មោះ ឈុន លៀង ភេទ​ប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ ជាម​នុស្ស វិកល​ច​រិ​ក មាន​ទីលំនៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫ​ស្សី​កែវ ក្រុងភ្នំពេញ មាន​ប្រពន្ធ​ឈ្មោះ គីម កឿង អាយុ៥៤​ឆ្នាំ មានកូន​៦នាក់ ប្រុស៤​នាក់ ស្រី​២នាក់។​

    ប៉ូលិស​បន្តថា ក្រុមគ្រួសារ​សាកសព បានមក​ទំនាក់ទំនង​នៅ​អធិការដ្ឋាន​នា ព្រឹក​ថ្ងៃទី​០៧ ​កក្កដា ​ឆ្នាំ​២០១៦ និង​បាន​បញ្ជាក់ថា សាកសព​ជនរងគ្រោះ បានចេញ​បាត់​ពី​ផ្ទះ រយៈពេល៥ថ្ងៃ​មកហើយ ទើប​ឮដំណឹង​ថា មាន​សាកសព ដែលមាន​ភិនភាគ ដូច​សាច់​ញា​ត្តិ​របស់ខ្លួន។​

    បន្ទាប់មក​សមត្ថកិច្ច​ជំនាញ​ បានបង្ហាញ​រូបថត​សពឱ្យមើល គឺ ពិតជា​គ្រួសារ​របស់គាត់​ពិតមែន​។ នៅ​ខណៈ​ពេលនេះ ពួកគាត់​កំពុង​រង់ចាំ​បងប្អូន​របស់គាត់​មក​ជុំគ្នា​សិន ដើម្បី​ជួយ​ចាត់ចែង យក​សព​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី៕​

adverise with khmeread

មតិយោបល់