adverise with khmeread 7ba423b5 f420 4986 a4ee fb8cdf40ea61

ចង់បាន​ប្រពន្ធ ម៉ែឪ​មិន​រក​ឱ្យ​ចងក​សម្លាប់ខ្លួន​

    កណ្តាល ៖ មាន​ករណី​បុរស​ម្នាក់​ធ្វើអត្តឃាត​ចងក​សម្លាប់ខ្លួន​នា​ថ្ងៃទី​០៧​ កក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង​៥​នៅ​ចំណុច លើ​ដើម​ស្វាយ​ស្ថិត​ក្នុងភូមិ​ខ្ពប​ក្រោម ឃុំ​ខ្ពប ស្រុក​ស្អាង​ ខេត្តកណ្ដាល បន្ទាប់ពី​ចង់បាន​ប្រពន្ធ​ហើយ​ម៉ែឪ​មិន​រក​ឱ្យ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ងិន ពិសេស ភេទប្រុស អាយុ៣៣ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​កសិករ​ (​ស្លាប់​) មាន​ទីលំនៅ​ភូមិ​ខ្ពប​ក្រោម​ ឃុំ​ខ្ពប​ ស្រុក​ស្អាង ​ខេត្តកណ្តាល។​

    ប៉ូលិស​បន្តថា តាម​ការរៀប​រាប់រប​ស់​ឪពុកម្តាយ​ជនរងគ្រោះ​បាន​ប្រាប់ថា​កូន​របស់គាត់​តែងតែ​ទារ​រកប្រពន្ធ​រហូត តែ​គាត់​ប្រាប់ថា​ "កូន​ឯង​ខំធ្វើការ​សិន​ទៅ​កុំ​ដើរ​ផឹកស៊ី​ឥតប្រយោជន៍ ចាំ​គាត់​រក​ឱ្យ"។​

    នៅ​ថ្ងៃកើតហេតុ​ខាងលើ​វេលា​ម៉ោង​០៥​ម្តាយ​ជនរងគ្រោះ​បាន​ស្តាប់ឮ ម៉ាញ៉េ​កូន​របស់គាត់​ចាក់​ឮពេញ​ផ្ទះ មិនដឹង​ចាក់​តាំងពី​ពេលណា។ គាត់​បាន​ភ្ញាក់​ពី​ដំណេក​ឡើង​ដាំបបរ ក៏បាន​ដើរទៅ​ដក​ឌុយ​ម៉ាញ៉េ​ចេញ ដោយ​មិនបាន​ចាប់អារម្មណ៍​ថា​កូន​នៅក្នុង​មុង​ឫ​អត់​ទេ​?

    លុះដល់​ម៉ោង​០៧ ​និង​៤០​នាទី​មានឈ្មោះ​ ថាច់ វីឡា​ ភេទ​ប្រុស ​អាយុ​៣៣​ឆ្នាំ ​ត្រូវជា​ប្អូនថ្លៃ​ជនរងគ្រោះ​ បាន​ទៅ​បេះ​ផ្លែ​ក្រូចឆ្មារ​នៅ​ខាងក្រោយ​ផ្ទះ​ចម្ងាយ ប្រហែល​១០០​ម៉ែត្រ​បានឃើញ​ឈ្មោះ​ ងិន ពិសេស ចងក​នឹង​ចំណង​ក្រមា​នៅ​នឹង​ដើម​ស្វាយ​កម្ពស់០៣​ម៉ែត្រ។​

    បន្ទាប់មក​ក៏បាន​រត់​មក​ផ្ទះ​ប្រាប់​ឪពុក​ម្តាយក្មេក​ឱ្យ ទៅ​ជួយ​មើល​ហើយ​ឪពុក​ជនរងគ្រោះ​ឈ្មោះ​ តូច សារិន​ បានមក​រាយការណ៍ ដល់​ប៉ុស្តិ៍​ប៉ូលិស​ខ្ពប​។​

    ក្រោយពី​កម្លាំង​ជំនាញ​បច្ចេកទេស​ស្រុក ប៉ុស្តិ​ក្រុមប្រឹក្សាឃុំ មេភូមិ​បាន​ពិនិត្យ​សាកសព​រួច ឃើញថា ពុំមាន​ស្នាក​ស្នាម​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ឡើយ​គឺ​ពិតជា ធ្វើអត្តឃាត​ដោយ​ចងក​សម្លាប់ខ្លួន​ពិតប្រាកដ​មែន។ សាកសព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់