adverise with khmeread D91fa8a5 2841 4b5a b684 3bd26ee3fb5b

អាណិតណាស់លោកអើយ! អតីត​ទាហាន​ពិការ​ជើង​ម្ខាង​បាន​លង់ទឹក​បាត់​ខ្លួន​ក្នុង​ទន្លេតូច​

    ព្រៃវែង ៖ បុរស​ពិការ​ជើង​ស្ដាំ​ជា​អតីត​ជា​ទាហាន​ចូលនិវត្តន៍​បាន​លង់ទឹក​ទន្លេតូច​បា​ត់​ខ្លួន​ខណៈ ដែល​រូបគាត់​ហែល​ទឹកទន្លេ​ទៅ​កោះ​ខ្សាច់​ ដើម្បី​រាវ​ខ្ចៅ​បំណង​យក​លក់​យកលុយ​ចិញ្ចឹម​ក្រុមគ្រួសារ​។​

    ហេតុការណ៍​ខាង​លើបាន​កើ​ត​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​០៧ ​កក្កដា ​ឆ្នាំ​២០១៦ វេលា​ម៉ោង៧ ​និង៣០​នាទី​ស្ថិត​ក្នុងភូមិ​ខ្ពប ឃុំ​សំបួរ ស្រុក​ពាម​ជ​រ៍ ខេត្តព្រៃវែង​។​

    សាក្សី​និយាយថា ដំបូង​ជនរងគ្រោះ​ឈ្មោះ ទូច ហៀ​ប ហៅ​ឃ្លោក ​អាយុ៥២ឆ្នាំ​រស់នៅ​ក្នុងភូមិ​ស្ពាន​ ឃុំ​កោះ​ចេក​ ស្រុក​ពាម​ជ​រ៍ ខេត្តព្រៃវែង នៅជាប់​ព្រំប្រទល់​កន្លែង​កើត​ហេតុ​ខាង​លើ​បាន​យក​ចានដែក​មួយ​កាន់​ហែល​ឆ្លងទន្លេ​សំដៅទៅ​កោះ​ខ្សាច់​ដើ​ម្បី​ទៅ​រាវ​ខ្ចៅ​យកមក​លក់​ចិញ្ចឹម​ក្រុមគ្រួសារ​ដូច​សព្វមួយដង​។ តែ​ជា​អកុសល​ពេលដែល​ហែល​ជិត​ដល់​ពាក់​កណ្តាលទន្លេ​ដែលមាន​ចម្ងាយ​ពី​ច្រាំង​ប្រហែលជា​២០​ម៉ែត្រ ​ក៏បាន​លិច​ចានដែក ហើយ​ជនរងគ្រោះ​ក៏​លិច​បាត់​តែម្តង​។​

    បន្ទាប់មក​ពលរដ្ឋ​ដែល​បាន​ឃើ​ញ​នោះ​ក៏​ស្រែក​ឱ្យ​គេឯង​ជួយ​ហើ​យ​ពលរដ្ឋ​ក៏​នាំគ្នា​ទៅ​ជួយ​រកតែ​រក​មិនទាន់​ឃើញ​ គឺ​បាត់​ខ្លួន​រហូតដល់​ម៉ោង១ និង៣០នាទី​រសៀល​ក៏​នៅតែ​រក​មិន​ឃើ​ញ​។ នៅពេលនេះ​ក្រុមគ្រួសារ​មានតែ​រង់ចាំ​សព​ជនរងគ្រោះ​អណ្តែត​ផុស​ឡើ​ង​តែប៉ុណ្ណោះ​៕

adverise with khmeread

មតិយោបល់