adverise with khmeread D9288f99 3c53 4ffa 99e5 81150ba1b0c8

LEXUS បើ​ក​បុក​ម៉ូតូ​ដាច់​កង់​មុខ​បណ្ដាល​ឱ្យ​បុរស​ម្នាក់​របួសធ្ងន់​

    ព្រះសីហនុ ៖ សមត្ថកិច្ច​ស្រុក​ព្រៃនប់ ​បានឱ្យដឹងថា​កាលពី វេលា​ម៉ោង៣ ​និង៤៥​នាទី ល្ងាច​ថ្ងៃទី០៧ កក្កដា​ ឆ្នាំ​២០១៦ នេះ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៧៣-១៧៤ ​ស្ថិត​ក្នុងភូមិ​ត្រពាំង​គា ​ឃុំ​ជើងគោ ​ស្រុក​ព្រៃនប់ បណ្តាលឱ្យ​បុរស​ម្នាក់​របួសធ្ងន់។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​រវាង​រថយន្ត​មួយគ្រឿង​ម៉ាក​លុច​ស៊ីស ​RX300 ​ពណ៌​ស្ករ​ពាក់​ស្លាក​លេខ​ភ្នំពេញ ​2N- 6945 ទិសដៅ​ពី​ភ្នំពេញ មក​ក្រុងព្រះសីហនុ​ (​អ្នកបើកបរ​គេចខ្លួនបាត់​)​។​

    ពេលមកដល់​ចំណុចកើតហេតុ​ខាងលើ​ បាន​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​វ៉េវ​ ពណ៌​ខ្មៅ ​គ្មាន​ស្លាក​លេខ​ទិសដៅ​ផ្ទុយគ្នា ​បណ្តាលឱ្យ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​ ឈួន ផល ភេទ​ប្រុស​ អាយុ៤៤​ឆ្នាំមាន​ទីលំនៅ​ចំណុចកើតហេតុ​រងរបួស​ធ្ងន់​បញ្ជូនមក​ជួយសង្គ្រោះ​នៅ​គ្លីនិក​ឯកជន​វាលរេញ។ រីឯ​វត្ថុតាង​រក្សាទុក​នៅ អធិការដ្ឋាន​ប៉ូលិស​ស្រុក​ព្រៃនប់​៕​

adverise with khmeread

មតិយោបល់