adverise with khmeread D228123c e51a 40bc 97a4 3e73e5429ab1

ម៉ូតូ​គុប​ជិះ​ឆ្លង​ផ្លូវត្រូវ​ម៉ូតូ​ហុងដាឌ្រី​ម​បុក​រងរបួស​បែក​ប្រអប់ជើង​

​    ភ្នំពេញ ៖ ក្មេងស្រី សិស្ស​វិទ្យាល័យ ជម្ពូ​វ័ន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ក៏ត្រូវ​ម៉ូតូ​ហុងដារ​ឌ្រី​ម​ជិះ​ដោយ​បុរស​ម្នាក់​ទៅបុក​ចំ​កង់​ខាងមុខ​បណ្តាលអោយ​បែក​ប្រអប់ជើង​ខាងស្តាំ។​

    ​ហេតុការណ៍​នេះ កាលពី​វេលា​ម៉ោង​៣ ​និង​៤០​នាទី​រសៀល​ថ្ងៃទី៧ កក្កដា ឆ្នាំ២០១៦ នៅមុខ​ធនាគា​ស្ថាបនា លី​មី​ធី​ត លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ភូមិ​ថ្នល់បំបែក សង្កាត់​ចោមចៅ។​

    ​ជនរងគ្រោះ​ខាងលើនេះ​មានឈ្មោះ ហ៊ាង អម អាយុ២៦​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិស្រែ​ឈើ​នៀង ឃុំ​ស្រែ​រនោង ស្រុក​ត្រាំកក់ ខេត្តតាកែវ។ ​រីឯ​ក្មេងស្រី​សិស្សសាលា​ជិះ​ម៉ូតូ​គុប​ជ្រុង​របួសស្រាល មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ។​

    ​តាម​ប្រភពពី​កន្លែងកើតហេតុ បាន​ឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ក្មេងស្រី​សិស្សសាលា​វិទ្យាល័យ​ជម្ពូ​វ័ន​ម្នាក់​ជិះ​ម៉ូតូ ម៉ាក​គុប​ជ្រុង​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ 1BQ-2696 ជិះ​តាម​បណ្តោយ​ផ្លូវជាតិ​៤​ទិសដៅ​ពី​កើ​តទៅ​លិច លុះ​ខ​ណះ​មកដល់​ចំណុចកើតហេតុ ម៉ូតូ​គុប​បាន​ឆ្លងផ្លូវ​មក​ស្តាំ​ដៃ ខ​ណៈ​នោះ​ក៏មាន​ម៉ូតូ​ម៉ាក​ហុងដារ​ឌ្រី​ម​សង់​សេ​១២៥ ស៊េ​រ​២០១១ ពណ៌ពាក់​ស្លាក​លេខ​តាកែវ 1F-7218 ជិះ​ដោយ​បុរស​ម្នាក់​ទិសដៅ​ពី​លិចទៅ​កើត វ៉ា​ក់​អ៊ឺ ជ្រុល​ទៅបុក​ចំ​ផ្នែក​កង់​ខាងមុខ​ម៉ូតូ​គុប បណ្តាលឱ្យបែក​ប្រអប់ជើង​ស្តាំ​បុរស​ជិះ​ម៉ូតូ​ហុងដារ​ឌ្រី​ម រីឯ​ក្មេងស្រី​សិស្សសាលា​រងរបួស​ស្រាល។​

    ​ក្រោយ​ពល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន ក្រុម​សង្គ្រោះបន្ទាន់៧១១ កងពល​៧០ ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុ​សុ​មៈ​ភ្លាមៗ ដោយ​ម៉ូតូ​ទាំង​២​គ្រឿង​សមត្ថកិច្ច​ជំនាញ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ផ្នែក​ចរាចរណ៍​ខណ្ឌ​ពោធិ​សែន​ជ័យ ដើម្បី​រងចាំ​ការ​ដោយ​ស្រាយ​គ្នា៕

adverise with khmeread

មតិយោបល់