E0de47a5 f687 4020 a577 9c4ba4cbb4f2

ឈាម​ស្រែក​ស្បែក​ហៅ! ចាប់ខ្លួន​ឃាតករ​និង​បក្សពួក​៥​នាក់​ដែលកាប់​យុវជន​២​នាក់​ ម្នាក់ស្លាប់​ និងម្នាក់​របួស​

​    ភ្នំពេញ​ ៖ ​ពិតជា​ឈាម​ស្រែក​ស្បែក​ហៅ​មែន ​ជនដែល​ជា​ឃាតករ ​និង​បក្សពួក​ចំនួន​៥​នាក់ ដែល​បានធ្វើ​សកម្មភាព កាប់សម្លាប់​យុវជន​ម្នាក់ បណ្ដាល​ឱ្យស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ កាលពី​៤​ថ្ងៃមុន​នៅ​ម្ដុំ​ផ្សា​រកាំ​ណា​ស៊ី​ធី​នោះ ពេលនេះ​ឈាម ស្រែក​ស្បែក​ហៅ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក ជឹម ឫទ្ធី មេ​បញ្ជា ការ​កងរាជអាវុធហត្ថ​ខណ្ឌ ចាប់ខ្លួនបាន ដែល​ក្នុងនោះ​ជនសង្ស័យ​ខាងលើ មាន​២​នាក់​គឺជា​ជនដៃដល់ និង​៣​នាក់​ទៀ​គឺជា​បក្សពួក ហើយក៏ជា​មុខសញ្ញា ទទួលផល​ចោរកម្ម​ទិញ​ម៉ូតូ​ពី​ចោរ​ផងដែរ​។​

    ការចាប់ខ្លួន នោះបាន​ធ្វើឡើង​កាលពី​វេលា រសៀល​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ភូមិ​កន្ទោក​ខាងត្បូង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ គួរ​រំលឹក​ផងដែរ​ថា ហេតុ​ការ​ណ៏​កាប់សម្លាប់​គ្នា​នោះ បាន​កើតឡើង​កាលពី​វេលា យប់​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្រោយ​ផ្សា​រកា​ណា​សី​ធី ស្ថិតក្នុង​ភូមិ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។ 

    ក្នុង​ខណៈនោះ ជនរងគ្រោះ​ទាំងពីរ​នាក់ បាន​ដើរ​ចេញពី​បន្ទប់​ជួល ឆ្ពោះទៅកាន់ ផ្សា​រកា​ណា​សី​ធី ក្នុង​បំណង​ទិញ​របស់របរ លុះ​ពេលទៅដល់​ត្រង់​កន្លែងកើតហេតុ​ខាងលើ ស្រាប់​តែមាន​ជនសង្ស័យ​ចំនួន ៤​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ​២​គ្រឿង មិន​ចាំ​ស៊េរី និង​ស្លាក​លេខ​ទៅដល់ បានធ្វើ​សកម្មភាព​កាប់​ប្រហារ​ទៅលើ ជនរងគ្រោះ​ពីក្រោយ ចំ​កញ្ចឹងក បណ្តាល​ឱ្យ​រងរបួស​ធ្ងន់ធ្ងរ ​នឹងបាន​ស្លាប់​ម្នាក់ ក្រោយពេល​បញ្ជូន​ទៅដល់​មន្ទី​ពេទ្យ និង​ម្នាក់ទៀត​ត្រូវ​ខ្នង​បណ្តាល​ឱ្យ​របួស​ធ្ងន់ធ្ងរ​។​ 

    ចំណែក ជនសង្ស័យ​ក្រោយពេល កាប់​ប្រហារ​ជនរងគ្រោះ​រួច បាន​ជិះ​ម៉ូតូ​រត់គេចខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិភាព ហើយ​លោក ​ជឹម ឫទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ដឹកនាំ​កម្លាំង​ធ្វើការ​ស្រាវជ្រាវ រហូតមកដល់​ពេលនេះ មាន​រយៈពេល​៤​ថ្ងៃ ទើប​ចាប់ខ្លួនបាន ហើយ​នាំ​ទោ​សាកសួរ​ និង​កសាង​សំណុំរឿង ចាត់ការ​តាមច្បាប់​៕

មតិយោបល់