adverise with khmeread 1

ឆេះផ្ទះអស់មួយខ្នងនៅស្រុកកៀនស្វាយ

     កណ្តាល ៖ ប៉ូលិស​បាន​ឲ្យ​ដឹងថា មាន​គ្រោះ​អគ្គិភ័យ បាន​លេប​ត្របាក់ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង នៅ​ម៉ោង​១២​និង​៣០​នាទី នា​ភូមិ​តារា​បដូ​នស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ដោយ​មូលហេតុ​ទុស្សេ​ចរន្តអគ្គិសនី​។​

    ប៉ូលិស​បន្តថា ផ្ទះ​ជនរងគ្រោះ​ឈ្មោះ អ៊ុច ផៃ ភេទ​ប្រុស អាយុ​៦២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ គង់ គឹម​ហេង អាយុ​៥៥​ឆ្នាំ មានកូន​៨​នាក់ ប្រុស​៣​នាក់​។​

    ម្ចាស់ផ្ទះ​បាន​រៀបរាប់ថា មុន​កើតហេតុ​ម្ចាស់ផ្ទះ​ឈ្មោះ គង់ គឹម​ហេង និង​កូនស្រី កំពុង​សម្រាក​នៅក្រោម​ផ្ទះ ក៏​បានឮ​សំឡេង​ទុស្សេ​ខ្សែភ្លើង គាត់​ក៏បាន​ឲ្យ​កូន​ទៅ​មើល ស្រាប់តែ​ឃើញ​ភ្លើង​ឆេះ ។ ឃើញ​ដូចនេះ គាត់​ក៏បានរ​ត់រក​អ្នកជិតខាង ឲ្យ​ជួយ​ពន្លត់ភ្លើង តែ​ដោយ​ភ្លើង​ឆេះ​ខ្លាំងពេក មិនអាច​ពន្លត់​បាន ។​

    សម្ភារ​:​ឆេះ​រួមមាន ផ្ទះ​ឆេះ​១​ខ្នង មាន​ទំហំ​៦ គុណ​៩​ម៉ែត្រ កំពស់​៣​ម៉ែត្រ ដំបូល​ប្រក់​ក្បឿង​និង​មាន ម៉ូតូ​១​គ្រឿង កង់​១១​គ្រឿង និង​ប្រាក់​ចំនួន​៥០០​ដុល្លារ ទូរទស្សន៍​១​គ្រឿង ទូ​គ្រែ​ចំនួន​៣​គ្រឿង​។​

    ក្រោយ​ទទួលបាន​ព័ត៌មាន​នេះ ភ្លាមៗ​កំលាំង​ជំនាញ និង​ប៉ុស្ដិ៍​រដ្ឋបាល​ដឹកនាំ ដោយ​លោក​អធិការ​ស្រុក​ចុះ​ដល់ផ្ទះ​កើតហេតុ ដើម្បី​ជួយ​អន្តរាគមន៍ តែ​មិនទាន់​ដោយសារ​ទីតាំង​ឆេះ នៅ​ឆ្ងាយ ហើយ​ភ្លើង​ឆេះ​ខ្លាំងពេក មិនអាច​ពន្លត់​បានទេ​៕​

adverise with khmeread

មតិយោបល់