adverise with khmeread 1

ISIS ពពាយនាយ​លក់​ស្ត្រី​និង​កុមារ​តាម WhatsApp ដូច​លក់​ត្រកួន​

    ​អក្សរ​មួយ​បន្ទាត់​ខាងក្រោម​នេះ​អាចធ្វើឱ្យ​អ្នកអាន​មាន​អារម្មណ៍​ក្តៅក្រហាយ​បន្តិច​ហើយ​។​

​    ​"​នៅ​ហ្ស៊ី​ន ស្អាត អាយុ​១២​ឆ្នាំ​...​តម្លៃ​ខ្លួន​វា​ឡើងដល់ ១២.៥០០ ដុល្លារ​ហើយ ស្រី​នេះ​នឹងត្រូវ​លក់​ចេញ​ឆាប់ៗ​នេះ​"​។ 

​    ​សារ​ដែល​សរសេរ​ជា​ភាសា​អារ៉ាប់​នេះ​រួមទាំង​សារ​រាប់ពាន់​ស្រដៀង​គ្នា​ទៀត ត្រូវបាន​បញ្ជូន​តា​មក​ម្ម​វិធី​ទូរស័ព្ទ​ដូចជា Telegram និង WhatsApp ដោយ​ពួក ISIS ដែល​ពពាយនាយ​លក់​ស្ត្រី​និង​កុមារ​ដូច​លក់​ត្រកួន អម​ជាមួយនឹង​ការលក់​អាវុធ និង​សម្ភារៈ​សឹក​ជាច្រើន​ទៀត​។ 

​    ​គេ​បាន​ប៉ាន់ប្រមាណ​ថា ISIS មាន​ទាសករ​ផ្លូវភេទ​យ៉ាងតិច ៣.០០០ នាក់ ហើយ​ភាគច្រើន​ត្រូវបាន​លក់​ចេញ​ដូច​ជ្រូក​មាន់​ទា​យ៉ាង​អ៊ីចឹង​។ 

​    ​ពួក​ភេរ​វករ​នេះ​ក៏បាន​ចែកចាយ​រូបថត​លើ​ទិន្នន័យ​តាម​អ៊ី​ន​ធឺ​ណេ​ត​ដោយ​ភ្ជាប់​ជាមួយ​ឈ្មោះ​របស់​ម្ចាស់​ពួកនាង​ដើម្បី​បង្ការ​ការរត់​គេចខ្លួន​របស់​ទាសករ​ផ្លូវភេទ​ទាំងនោះ​ផងដែរ​។ 

​    ​សារ​របស់​ពួក ISIS នេះ​ត្រូវបាន​ចែកចាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Associated Press តាមរយៈ​សកម្មជន​ម្នាក់​នៅក្នុង​សហគមន៍ Yazidi ជា​កន្លែង​ដែល​ពួក ISIS ចាប់​ស្ត្រី​និង​កុមារ​ធ្វើជា​ទាសករ​ផ្លូវភេទ ហើយ​ប្រសិនបើ​ពួកនាង​ហ៊ាន​រត់គេចខ្លួន នឹងត្រូវ​សម្លាប់ចោល​ឥត​អាសូរ​នោះឡើយ​៕ 

​ប្រភព​៖ Metro

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់