Reheat

អ្នក​មិនគួរ​កម្ដៅ​អាហារ​ទាំងអស់នេះ​ឡើងវិញ​ទេ​

    ​តើ​អ្នក​នឹងធ្វើ​អ្វី​ជាមួយនឹង​អាហារ​សល់​ពី​ការបរិភោគ​របស់​អ្នក​? ពិតណាស់ អ្នក​ទាំងអស់គ្នា​នឹង​កម្ដៅ​វា​ឡើងវិញ មុនពេល​ពិសា​វា​ជា​លើក​ទី​ពីរ​។ អាហារ​មួយចំនួន​បង្ក​គ្រោះថ្នាក់​ដល់​ខុស​ភាព​នៅពេល​កម្ដៅ​វា​ជា​លើក​ទី​ពីរ​។​

​    ​អាហារ​ដែល​អ្នក​មិនគួរ​កម្ដៅ​ជា​លើក​ទី​ពីរ​មានដូចជា​៖
​    ​១. ស្ពៃ​ចិន ឬ ខិ​ន​ឆាយ​ធំ (Celery)
​    ​ស្ពៃ​ចិន ឬ ខិ​ន​ឆាយ​គឺ​ប្រើ​ក្នុង​គ្រឿង​បន្លែ​របស់​ស៊ុប​។ ស្ពៃ​ចិន​មាន​ផ្ទុក​នូវ​សារធាតុ​នី​ត្រេ​ត (Nitrate) ដូច្នេះ​នៅពេលដែល​កម្ដៅ​ម្ដងទៀត​វា​នឹង​បំ​លែង​ទៅជា​សារធាតុ​គ្រោះថ្នាក់ នី​ទ្រី​ត (Nitrite) អ៊ីចឹង​សូម​ដក​វា​ចេញពី​ស៊ុប​។​

​    ​២. ដំឡូងបារាំង​
​    ​ដំឡូងបារាំង​គឺមាន​ផ្ទុក​នូវ​សារធាតុ​ជាច្រើន​ដែល​ល្អ​សម្រាប់​សុខភាព​។ យ៉ាងណាមិញ​បើ​ទុក​វា​ចោល​ពីរ ទៅ​បី​ថ្ងៃ វា​នឹង​អស់​គុណភាព​ហើយ​។​

​    ​៣. ផ្សិត​
​    ​អ្នក​ប្រហែល​បានដឹង​អំពី​រឿង​អាក្រក់​របស់​ផ្សិត​ហើយ​។ ផ្សិត​មាន​គ្រោះថ្នាក់​បំផុត​នៅពេល​កម្ដៅ​វា​ម្ដងទៀត ហើយ​បើ​អ្នក​ចង់​ញាំ​វា​ម្ដងទៀត​ត្រូវ​ញាំ​វា​ទាំង​ត្រជាក់​។ នៅពេលដែល​កម្ដៅ​វា​ម្ដងទៀត​ប្រូតេអ៊ីន​របស់​វា​នឹង​ផ្លាស់ប្ដូរ ដែល​បណ្ដាលឱ្យ​ពិបាក​រំលាយ​អាហារ​និង​មាន​បញ្ហា​ជាច្រើន​ទៀត​។​

​    ​៤. ស៊ុត​និង​មាន់​
​    ​បើ​អ្នក​កម្ដៅ​ស៊ុត​ចៀន ឬ​ស្ងោរ អ្នក​ប្រហែល​ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​វា​ហើយ​។ ស៊ុត​អាច​នឹង​ក្លាយជា​ជាតិពុល ប្រ​សិ​នបើ​អ្នក​កម្ដៅ​វា​ក្នុង​សីតុណ្ហភាព​ក្ដៅ ជាពិសេស​នៅពេល​ចម្អិន​វា​។​

​    ​មាន់​មាន​ប្រូតេអ៊ីន ប្រសិនបើ​កម្ដៅ​វា​ម្ដងទៀត​ប្រូតេអ៊ីន​វា​នឹង​ផ្លាស់ប្ដូរ ហើយ​បើសិន​អ្នក​ពិសារ​វា​នឹងមាន​បញ្ហា​រំលាយ​អាហារ​និង​បញ្ហា​ផ្សេងៗ​ទៀត​។​

​    ​៥. ស្ពៃ​ស្ពី​ណា​ច់ (Spinach)
​    ​អ្នក​គួរតែ​ញាំ​ស្ពៃ​ស្ពី​ណា​ច់​ស្រស់​ល្អ​ជាង តែ​សិន​បើ​វា​មាននៅ​ក្នុង​ស៊ុប​ហើយ​ចង់​កម្ដៅ​ត្រូវ​ដក​វា​ចេញ ព្រោះ​វា​មាន​ផ្ទុក​សារធាតុ Nitrate ខ្ពស់ នៅពេល​កម្ដៅ​វា​។ សារធាតុ​នោះ​អាច​បង្ក​មហារីក​ដល់​រាងកាយ​៕

ប្រភព៖ healthywayoflife365

អ្នកនឹងចូលចិត្ត

មតិយោបល់