adverise with khmeread 16 iphone tricks0

ល្បិច​ទាំង ១០ នៅលើ iPhone ដែល Apple មិន​ប្រាប់​អ្នក​ប្រើ​ឱ្យដឹង​ទាល់តែសោះ​!

    ​ចាប់តាំងពី iPhone បាន​ចេញមក​ដំបូង​ក្នុង​ឆ្នាំ ២០០៧ វា​បាន​ផ្លាស់ប្ដូរ​ពិភព​ទូរស័ព្ទ​នៅលើ​ផែនដី​នេះ និង​ជាពិសេស​ធ្វើឱ្យ Nokia ដួល​គ្រេង​ដោយ​មិនដឹង​ខ្លួន​។​

​    ​- វា​គឺជា​ទូរស័ព្ទ​ដែលមាន Touch ដំបូង​គេ​។​
​    ​- ជា​ទូរស័ព្ទ​ដែលមាន​កម្មវិធី​ប្រើ​បាន​ទ្វេគុណ​។​
​    ​- ជំនួស​ឱ្យ​កុំព្យូទ័រ​បាន​។​

​    ​ខាងក្រោម​នេះ​ជា​មុខងារ​លាក់​មុខ ដែល​ក្រុមហ៊ុន Apple មិនដែល​ប្រាប់​អ្នក​សោះឡើយ​។​

​    ​១. ចង់​ថតរូប​ច្រើន​សន្លឹក គ្រាន់តែ​ចុច​ប៊ូល​តុ​កណ្ដាល​ឱ្យ​ជាប់​ទៅជា​ការ​ស្រេច​។​

​    ​២. ពេល​អ្នក​វាយ​អក្សរ​មួយ​ឃ្លា​ហើយ​ច្រឡំ​លុប ចង់​ហៅ​វិញ​គ្រាន់តែ​ក្រឡុក​ទូរស័ព្ទ​នឹង​ឃើញ​ពាក្យ Undo ចុច​ពីលើ​ហៅ​បាន​វិញ​។​

​    ​៣. ចុច Space ពីរដង​ដើម្បី​ចុច​ខ័​ណ្ឌ​។​

​    ​៤. ថត Selfie ដោយ​គ្រាន់តែ​ចុច​សញ្ញា​ដំឡើង​សំឡេង​។​

​    ​៥. បើ​មិន​ចូលចិត្ត​ការប្រកប​រប​ស់ Siri អ្នក​គ្រាន់តែ​និយាយ "Siri that is not how your pronounce ... " វា​នឹង​ឱ្យ​ជម្រើស​សម្រាប់​អ្នក​ក្នុង​ការប្រកប​ពាក្យ​ដែល​អ្នក​ចង់បាន​។​

​    ​៦. ក្រវាស​ពីឆ្វេង​មក​ស្ដាំ មើល​កាលបរិច្ឆេទ​របស់​សារ​។​

​    ​៧. ប្រើ​កម្មវិធី Compass ដើម្បី​មើលថា​រូប​ដែល​យើង​ព្យួរ​ស្មើ​ល្អ​ឬទេ​។​

​    ​៨. ប្រសិនបើ​អ្នក​ប្រញាប់​ខណៈដែល​ទូរស័ព្ទ​អស់​ថ្ម គ្រាន់តែ​បើក Airplane Mode វា​នឹង​សាក​ថ្ម​បាន​លឿន​។​

​    ​៩. បើសិន​អ្នក​ឧស្សាហ៍​ស្ដាប់​ចម្រៀង​ហើយ​គេង​លក់​និង​បើក​ទូរស័ព្ទ​ចោល ចូលទៅ​កម្ម​វី​ធី Clock ដើម្បី​កំណត់​ម៉ោង​ចម្រៀង​ឱ្យ​វា​បិទ​ត្រឹម​នាទី​ដែល​អ្នក​ចង់បាន​ជាការ​ស្រេច​។​

​    ​១០. បង្កើត​រំ​ញ័រ​ដោយ​ខ្លួនឯង​ចូលទៅ​កាន់ Settings=> Sounds => Ringtones => Vibration ៕

adverise with khmeread
ប្រភព៖ iphonehacks

អ្នកនឹងចូលចិត្ត

មតិយោបល់