1

មូលហេតុ ៥ នេះហើយ​ដែល​ធ្វើឱ្យ​មនុស្ស​ដុះ​ក្បាលពោះ​!

    ​ពេល​ដុះ​ក្បាលពោះ លោកអ្នក​ដែល​រកមើល​មូលហេតុ​ដែរ​ទេ​? តើ​ការ​ញ៉ាំ​អាហារ​ច្រើន​ធ្វើឱ្យ​ដុះ​ក្បាលពោះ​? ចុះ​អ្នកខ្លះ​ហូប​ច្រើន​នុះ​ច្រើន ម៉េច​ក៏​មិន​ដុះ​ក្បាលពោះ ហើយ​គេ​នៅតែ​អាច​រក្សា​ក្បាលពោះ​រាបស្មើ​? ខាងក្រោម​នេះ​ជា​មូលហេតុ​ធ្វើឱ្យ​មនុស្ស​ដុះ​ក្បាលពោះ​។ 

​    ​១. បាក់តេរី​លូតលាស់​នៅ​ពោះវៀនតូច​
​    ​មនុស្ស​ដុះ​ក្បាលពោះ និង​ធាត់​គឺ​ដោយសារ​តែមាន​បាក់តេរី​លូតលាស់​នៅ​ពោះវៀនតូច ហើយ​អាកា​រៈ​របស់​វា​មានដូចជា រាគរូស ទល់លាមក និង​ហើមពោះ​។ បាក់តេរី​លូតលាស់​ច្រើន​ក្នុង​ពោះវៀនតូច​ធ្វើឱ្យ​មនុស្ស​ចេញ​រោគសញ្ញា​ទាំងនេះ​។ បាក់តេរី​ស្រូបយក​ជីវជាតិ​ចិញ្ចឹម​ល្អៗ និង​បន្សល់​ជាតិ​អាស៊ីត​នៅ​ក្បាលពោះ​របស់​មនុស្ស ជាហេតុ​បង្ក​ឱ្យ​មនុស្ស​ដុះ​ក្បាលពោះ​។​

​     ២. រាងកាយ​មិនអាច​ដុត​ជាតិ​ខ្លាញ់​បានល្អ​
​    ​នៅពេល​សរីរាង្គ​មិនអាច​ដុត​ជាតិ​ខ្លាញ់​ទៅជា​ថាមពល​បានល្អ វា​គ្មាន​ជម្រើស​អ្វី​ក្រៅពី​រក្សាទុក​ជាតិ​ខ្លាញ់​ទាំងនោះ​នៅក្នុង​ក្បាលពោះ​នោះឡើយ​។ ត្រូវ​គិតគូរ​អំពី​ប្រព័ន្ធ​រំលាយ​អាហារ​ឱ្យបាន​ល្អ និង​ត្រូវ​ទទួលទាន​អាហារ​ណា​ដែល​ជំនួយ​ដល់​ការដុត​រំលាយ​ជាតិ​ខ្លាញ់​ឱ្យបាន​ច្រើន​។ ផ្លែ​បឺ ខ្លាញ់ត្រី ប្រេងដូង​សុទ្ធសឹង​ជា​ខ្លាញ់​ល្អ​ដែល​ចូលទៅ​កម្ចាត់​ខ្លាញ់​អាក្រក់​។ 

​    ​៣. មិន​ទទួលទាន​អាហារ​សរីរាង្គ (​ធម្មជាតិ​សុទ្ធ​)
​    ​ថ្នាំ​សម្លាប់​សត្វល្អិត និង​ថ្នាំ​សម្លាប់​ស្មៅ​ត្រូវគេ​បាញ់​លើ​ដំណាំ​ជា​ញឹកញាប់​។ ជាតិគីមី​ទាំងនេះ​មិន​ត្រឹម​សម្លាប់សត្វ​ចង្រៃ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​មនុស្ស​ទៀត​។ ទទួលទាន​បន្លែ​ផ្លែឈើ​ធម្មជាតិ​សុទ្ធ​អាចជួយ​រក្សា​រាង​លោកអ្នក​នៅ​ដដែល និង​មិន​ធ្វើឱ្យ​ដុះ​ក្បាលពោះ​ទេ​។ 

​    ​៤. អតុល្យភាព​អ័រម៉ូន​
​    ​នៅពេល​អ័រម៉ូន​ដូចជា អ័រម៉ូន​ក្នុង​ខួរក្បាល អ័រម៉ូន​ភេទ អ័រម៉ូន​ក្រពេញ Adrenal និង​កម្រិត​អាំង​ស៊ុយ​លីន​គ្មាន​តុ​ល្យា​ភាព វា​នឹង​ធ្វើឱ្យ​រាងកាយ​ប្រែប្រួល​ខុស​ប្រក្រតី​ដូចគ្នា ជាពិសេស​ត្រង់ចំណុច​ក្បាលពោះ​តែម្តង​។ អតុល្យភាព​អ័រម៉ូន​ជា​មេ​បង្ក​ធំ​បំផុត​ចំពោះ​ការឡើង​ទម្ងន់​។ លោកអ្នក​គួរ​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​ចំពោះ​បញ្ហា​នេះ​។ 

​     ៥. អាហារូបត្ថម្ភ​ពោរពេញ​ដោយ​ជាតិ​ស្ករ​
​    ​ទទួលទាន​អាហារ​សម្បូរ​ជាតិ​ស្ករ​ច្រើន​អាច​នាំឱ្យ​ខ្លាញ់​ក្នុង​រាងកាយ​ពូន​ផ្តុំ​នៅ​ក្បាលពោះ បង្ក​ឱ្យ​ឡើង​ជាតិ​អាំង​ស៊ុយ​លីន និង​បង្ក​ផលប៉ះពាល់​ជាច្រើន​ទៀត​៕

ប្រភព៖ naturehealthandbeauty

អ្នកនឹងចូលចិត្ត

មតិយោបល់