adverise with khmeread Calvin harris and taylor swift xlarge trans  6j6r0dxf764mplsgmeypzvtmgtzwrszcqbdipnar8da

អីយ៉ា​! Calvin Harris ចេញ​បទ​ចម្រៀង​បាញ់ Taylor Swift

    ​ខណៈដែល Taylor Swift រីករាយ​យ៉ាងខ្លាំង​នៅលើ​ឆ្នេរសមុទ្រ​ជាមួយនឹង​មិត្ត​ប្រុស​ថ្មី Tom Hiddleston ស្រាប់តែ​អតីត​មិត្ត​ប្រុស​នាង Calvin Harris ចេញ​ចម្រៀង​បាញ់​ពួកគេ​តែម្តង​។​

​    ​យោងតាម​វេ​សាយ TMZ ចម្រៀង​របស់លោក Harris គ្រោង​នឹង​ចេញ​ផ្លូវការ​នៅ​ថ្ងៃ​សុក្រ​នេះ ហើយ​វា​នឹង​ពោរពេញ​ទៅដោយ​ការ​ដៀមដាម​ដោយ​ប្រើពាក្យ​ថា HiddleSwift ហើយ​មើលទៅ​បទ​នេះ​ប្រហែល​មិន​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ទេ ជាពិសេស​ក្នុងចំណោម​អ្នកគាំទ្រ Swift​។​

​    ​បទ​ចម្រៀង Ole ច្រៀង​ដោយ John Newman​។ មួយ​ឃ្លា​នៃ​បទ​ចម្រៀង​នោះ​ត្រូវបាន​រាយការណ៍​ថា បង្ហាញ​ពី​ការសង​សឹក​របស់ Tom ដើរតួ​ដោយ Loki ដោយ​មួយ​ឃ្លា​នោះ​បង្ហាញថា "​ស្ងាត់​មាត់​ទៅ អូន​មិនត្រូវ​ប្រាប់​មិត្តភក្តិ​អូន​អំពី​រឿងរ៉ាវរ​បស់បង​ទេ​"​។​

​    ​មួយ​ឃ្លា​ផ្សេងទៀត​ហាក់បីដូចជា​ការបញ្ចប់​ទំនាក់ទំនង​រវាង Calvin និង Taylor ដោយ​និយាយថា "​បង​ឃើញ​អូន​តាម​អន​ឡាញ​។ អូន​ចាប់ផ្តើម​ក្លាយជា​ស្រី​ល្អ និង​ដើរលេង​ជាមួយ​មិត្ត​ប្រុស​អូន​។ ធ្វើជា​សុភាព​...​បន្ត​លាក់ពុធ​..."​។​

​    ​ឃ្លា​មួយ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ផ្សេង​មួយទៀត គឺ​បាញ់​រឹតតែ​ចុក "​អូន​បាន​លាក់​ឈ្មោះ​បង​ក្នុង​ទូរស័ព្ទ​អូន ដូច្នេះ​អូន​នឹង​អាច​ប្រាប់​បង​ថា​អូន​កំពុង​ចុះ​នរក​។ អូន​ទុក​គេ​ចោល រួចរ​ត់ទៅ​កក់​សណ្ឋាគារ​ដេក​តែម្នាក់ឯង​"៕

 

adverise with khmeread
ប្រភព៖ telegraph

អ្នកនឹងចូលចិត្ត

មតិយោបល់