លោក Tim Murphy ជាវិស្វកររស់នៅទីក្រុង Los Angeles ជាមួយភរិយាទើបរៀបការថ្មីថ្មោង Molly។ ក្រោយរៀបការ អ្នកទាំងពីរជួបពេលវេលាដ៏លំបាក ហើយ Molly ដែលជាភរិយាថ្មី ពិតជាពិបាកទ្រាំនឹងស្ថានភាពបែបនេះ។ ដើម្បីជួយឱ្យភរិយាខ្លួនចងចាំថាស្វាមីស្រឡាញ់នាងស្ទើរលេបប៉ុនណានោះ Tim បានសម្រេចចិត្តធ្វើឱ្យនាងភ្ញាក់ផ្អើលជាមួយសំណេរមួយបិតលើកញ្ចក់ ពេលនាងកំពុងចេញក្រៅផ្ទះ។ Molly បានបង្ហោះរូបសំណេរនោះនៅលើបណ្តាញសង្គម imgur ហើយក្តីរំភើបអស់ពីបេះដូងរបស់នាងបានបង្ហាញយ៉ាងច្បាស់លើទឹកមុខរបស់នាង។
សំណេរនោះមាន ១៥ ចំណុចដូចខាងក្រោម៖
១. នាងជាមិត្តល្អបំផុតរបស់ខ្ញុំ។
២. នាងមិនដែលអស់សង្ឃឹមចំពោះខ្លួនឯង ឬ រូបខ្ញុំនោះទេ។
៣. នាងផ្តល់ពេលឱ្យខ្ញុំធ្វើការលើគម្រោងដ៏មមាញឹក។
៤. នាងធ្វើឱ្យខ្ញុំសើចរាល់ថ្ងៃ។
៥. នាងស្រស់ឆើតឆាយណាស់។
៦. នាងទទួលស្គាល់ថាខ្ញុំជាមនុស្សងប់ការងារ។
៧. នាងជាមនុស្សល្អបំផុតដែលខ្ញុំមិនធ្លាប់ជួបពីមុន។
៨. នាងមានច្រៀងពិរោះ។
៩. នាងទៅរង្គសាលកំដរខ្ញុំ។
១០. នាងជួបសោកនាដកម្មធ្ងន់ធ្ងរបំផុតក្នុងជីវិត តែនាងនៅតែជាមនុស្សដែលមានសុទិដ្ឋិនិយមខ្ពស់។
១១. នាងគាំទ្រជម្រើសការងារដែលខ្ញុំស្រឡាញ់ និងលើកទឹកចិត្តខ្ញុំគ្រប់ពេល។
១២. នាងធ្វើឱ្យខ្ញុំរឹតតែចង់ធ្វើអ្វីៗគ្រប់យ៉ាងដើម្បីនាង ដោយសារទង្វើរបស់នាង។
១៣. នាងមានការងារអស្ចារ្យក្នុងអាជីពផ្ទាល់ខ្លួនរបស់នាង។
១៤. សត្វតូចមួយសោះក៏អាចធ្វើឱ្យនាងយំបាន។
១៥. នាងតែងហូរសំបោរពេលយំម្តងៗ។
ក្រោយបង្ហោះសំណេរនេះលើបណ្តាញសង្គម នាងបានផ្តល់ដំបូន្មានតូចមួយយ៉ាងដូច្នេះ៖
"ខ្ញុំមិនមែនចង់បានន័យថាជំងឺសតិអារម្មណ៍អាចព្យាបាលបានគ្រាន់តែសំណេរបិតលើកញ្ចក់នោះទេ។ ជាការពិត ទាល់តែមានការយកចិត្តទុកដាក់ ការស្រឡាញ់ ការយល់ចិត្ត និងជួនកាលថ្នាំពេទ្យទើបអាចទប់ជាប់ជំងឺផ្លូវចិត្ត។ មនុស្សភាគច្រើនពិបាកទប់នឹងជំងឺសតិអារម្មណ៍ជាងការគិតរបស់យើងទៅទៀត។ ជំនួសឱ្យការបង្ហាញកំហឹង និង ការស្អប់ យើងគួរបង្ហាញពួកគេនូវសន្តានចិត្តល្អ និងរំលឹកពួកគេថាអ្វីៗនឹងល្អប្រសើរ។ គ្រប់គ្នាជួនកាលត្រូវការល្បោយយោងបន្តិចបន្តួចប៉ុណ្ណោះ។ ប្រសិនបើអ្នកគ្មានមនុស្សបែបនេះជួយទេ សូមដើររកមើលចុះបើមានថ្នាំណាអាចព្យាបាលរោគចិត្តនេះបាន សូមប្រាប់ផង!"។
ទំនាក់ទំនងគ្រួសារកក់ក្តៅកើតចេញពីការយល់ចិត្ត និងការគាំទ្រគ្នាទៅវិញទៅមក គឺដូចអ្វីដែលគូស្នេហ៍វ័យក្មេងនេះលើកឡើងយ៉ាងអ៊ីចឹង៕
