1

ហាត់ប្រាណ​តិចតួច​បូក​ជាមួយ​អាហារ​ពីរ​មុខ​នេះ​តែមួយ​សប្តាហ៍ ស្រក​គីឡូ​យ៉ាងច្រើន​

    ​យោងតាម​ក្រុម​អ្នកជំនាញ មនុស្ស​ជិត ៨០ ភាគរយ​ដែល​ចូលរួម​កម្មវិធី​សម្រក​ទម្ងន់ បាន​ឡើង​ទម្ងន់​វិញ​នៅ​មួយ​ឆ្នាំក្រោយ ឬ​នៅពេល​ឆាប់ៗ​។ ដើម្បី​បង្កើន​ការ​សម្រក​ទម្ងន់​ឱ្យមាន​ប្រសិទ្ធភាព អ្នក​ត្រូវ​ដឹង​ឱ្យ​ច្បាស់​ថា​តើ​ខ្លួនឯង​ទទួលទាន​អ្វីខ្លះ កុំ​អាង​ឡើង​បន្ទោស​ខ្លួនឯង​ខំប្រឹង​សម្រក​ហើយ​នៅតែ​មិន​ស្រក​។ 

​    ​របប​អាហារ​ដែល​ជួយ​សម្រក​ទម្ងន់​បានល្អ​បំផុត​គឺមាន​តែ​ចេក​២​ផ្លែ និង​ទឹក​ក្តៅ​ឧណ្ហៗ​២​កែវ​រាល់ថ្ងៃ​ប៉ុណ្ណោះ​។ បន្សំ​អាហារ​ទាំងពីរ​មុខ​នេះ​មាន​ប្រសិទ្ធភាព​ជួយ​សម្រក​ទម្ងន់ ព្រោះ​វា​ជំរុញ​ការរំលាយ​អាហារ ហេតុដូច្នេះ​ហើយក៏​នឹង​ជួយ​លោកអ្នក​ដុត​កាល់​ឡូរី​បាន​រហ័ស​ផងដែរ​។  

​    ​តើ​ត្រូវ​ទទួលទាន​អាហារ​ទាំងពីរ​នេះ​ដូចម្តេច​ទើប​អាច​សម្រក​ទម្ងន់​បាន​ច្រើន​គីឡូ​ក្នុង​រយៈពេល ៧ ថ្ងៃ​?

​    ​លោកអ្នក​គួរ​ពិសា​ចេក ២ ផ្លែ និង​ទឹក​ក្តៅ​ឧណ្ហៗ ២ កែវ​ក្រោយ​បាយ​ព្រឹក​រួច ព្រោះ​អាហារ​ទាំងពីរ​នឹង​ជួយ​រក្សា​ក្រពះ​មិនឱ្យ​ឃ្លាន​ចំណី​ផ្តេសផ្តាស ហើយ​វា​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​រហូតដល់​ថ្ងៃត្រង់​។ 

​    ​បន្ថែម​លើស​នេះ លោកអ្នក​ត្រូវ​ពិសា​ទឹក​ឱ្យ​គ្រប់​ចំនួន ២ លីត្រ​យ៉ាងតិច​ក្នុង​មួយថ្ងៃ ធ្វើ​លំ​ហាត់ប្រាណ​រាល់ថ្ងៃ និង​ចៀសវាង​អាហារ​សម្បូរ​ជាតិ​ស្ករ​៕

ប្រភព៖ healthylife

អ្នកនឹងចូលចិត្ត

មតិយោបល់