adverise with khmeread 34

ពិសា​ទឹក​នេះ​ដើម្បីឱ្យ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ដំណើរការ​ស្រួល ជួយ​សម្រក​ទម្ងន់ និង​ប្រឆាំង​រលាក​

    ​អាការៈរោគ Hypothyroidism គឺជា​ជំងឺ​មួយ​ដែល​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​មិន​ផលិត​អ័រម៉ូន​គ្រប់គ្រាន់​។​

​    ​ក្រពេញ​អ័រម៉ូន​នេះ​ទទួលខុសត្រូវ​សម្រាប់​រំលាយ​ជាតិ​ខ្លាញ់ និង​ជាតិ​ស្ករ​។ ពួកវា​គ្រប់គ្រង​លើ​ការដកដង្ហើម កម្រិត​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល មុខងារ​បេះដូង សីតុណ្ហភាព​រាងកាយ មុខងារ​ខួរក្បាល ។​ល​។ ការកើត​រោគ Hypothyroidism អាចធ្វើឱ្យ​អ្នកមាន​បញ្ហា​សុខភាព​ដូចជា ធាត់ ជំងឺ​បេះដូង អារ (​អត់​កូន​) និង​សន្លាក់​។​

​    ​រោគសញ្ញា​របស់​ជំងឺ Hypothyroidism មានដូចជា​៖
​    ​- ស្បែក​ស្ងួត​
​    ​- ជ្រុះ​សក់​
​    ​- ឡើង​ទម្ងន់​
​    ​- ខ្សោយ​
​    ​- អស់កម្លាំង​
​    ​- ឈឺ​ចុកចាប់​សាច់ដុំ​
​    ​- ជំងឺ​បាក់​ទឹកចិត្ត​
​    ​- ឆាប់​ខឹង​
​    ​- ទល់លាមក​
​    ​- រងា​ពិបាក​ទ្រាំ​
​    ​- បាត់បង់​ការចងចាំ​
​    ​- ធ្លាក់ចុះ​នូវ​ចំណង​ផ្លូវភេទ​

​    ​* គ្រឿងផ្សំ​សម្រាប់​ព្យាបាល​ជំងឺ​នេះ​
​    ​- ទឹក​ផ្លែ Cranberry ១ កែវ​
​    ​- ឈើអែម ១/២ ស្លាបព្រា​កាហ្វេ​
​    ​- ម្សៅ​ខ្ញី ១/៤ ស្លាបព្រា​កាហ្វេ​
​    ​- ម្សៅ​ចន្ទន៍​គ្រឹះ​ស្នា ១/៤ ស្លាបព្រា​កាហ្វេ​
​    ​- ទឹកក្រូច​ភ្លា ៣/៤ ស្លាបព្រា​បាយ​
​    ​- ទឹកក្រូច​ឆ្មា ១/៤ ស្លាបព្រា​កាហ្វេ​

​    ​* របៀប​ផ្សំ​
​    ​ដាំទឹក ២ កែវ​ឱ្យ​ពុះ បន្ទាប់មក​ដាក់​ទឹក​ផ្លែ Cranberry ឈើអែម ម្សៅ​ខ្ញី និង ចន្ទន៍​គ្រឹះ​ស្នា​លាយ​ចូលគ្នា​។ ទុកចោល ២០ នាទី​សឹម​ដាក់​ទឹកក្រូច​និង​ទឹកក្រូច​ឆ្មា ចូល​ហើយ​ពិសា​។ ពិសា ២ ទៅ​បី​ដង​ក្នុង​មួយ​សប្តាហ៍​ឱ្យបាន​រយៈពេល ២ ខែ នឹង​ឃើញ​សុខភាព​ក្រពេញ​ទី​រ៉ូ​អ៊ី​ត​ដំណើរ​ការល្អ ហើយ​ទម្ងន់​ក៏​ចាប់ផ្តើម​ស្រក​បាន​គួរសម​ដែរ​៕ 

adverise with khmeread
ប្រភព៖ healthyspecialized

អ្នកនឹងចូលចិត្ត

មតិយោបល់