adverise with khmeread Singapore suite

នេះ​ជា​មូល​ហេតុដែល​ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី​ជាប់​ជា​ក្រុមហ៊ុន​អន្តរជាតិ​ល្អ​ដាច់​គេ​ក្នុង​ពិភពលោក​

    ​ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី​គឺជា​ក្រុមហ៊ុន​ទើបតែ​ឈ្នះ​ពាន់រង្វាន់​ក្រុមហ៊ុន​អាកាសចរណ៍​ល្អ​បំផុត​របស់​ពិភពលោក​សម្រាប់​ឆ្នាំ ២០១៦ របស់​វេ​ប​សាយ travelandleisure​។​

​    ​ពានរង្វាន់​នេះ​គឺ​ផ្ដោតទៅលើ​ការស្ទង់មតិ ដែល​រួមមាន​ការឆ្លើយតប​ពី​អ្នកធ្វើដំណើរ​ដែល​មានប​ទ​ពិសោធន៍​រាប់ពាន់នាក់ និង​ចាត់​ថ្នាក់លើ​អ្វី​សព្វបែបយ៉ាង​រាប់​ចាប់​ទី​សណ្ឋាគារ​រហូតដល់​កោះ​។​

​    ​ហើយ​ខាងក្រោម​គឺជា​មូល​ហេតុដែល​ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី​ជាប់​ចំណាត់​ល្អ​ដាច់​គេ​។​

​    ​១. ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី​គឺ​ល្បីល្បាញ​ដោយសារ​ការ​រចនា​រូបរាង​ខាងក្នុង​យន្តហោះ​ដោយ​អ្នក​ឌី​ហ្សា​ញ​នាវា​ប្រណិត​របស់​បារាំង​គឺ​លោក Jean-Jacques Coste​។​

​    ​២. កន្លែង​សម្រាក​អាច​ដកចេញ​ចូល​បាន​។​

​    ​៣. បន្ទប់ទឹក​មាន​សព្វគ្រប់​។​

​    ​៤. នៅ​ទីនោះ​មាន​គ្រឿង​ប្រើប្រាស់​ក្នុង​បន្ទប់ទឹក​ម៉ាក Ferragamo និង ពួយ ខ្នើយ និង​សម្លៀកបំពាក់​គេង​យប់​។​

​    ​៥. ប្រសិនបើ​អ្នកមាន​គូស្នេហ៍ គ្រែ​សម្រាប់​គេង​អាច​ទាញ​ចេញ​បាន​មួយទៀត​សម្រាប់​មនុស្ស​ពីរ​នាក់​។​

​    ​៦. គ្រែ​ធំ​អាច​ដេក​ចុច​កុំព្យូទ័រ​លេង​បាន​។​

​    ​៧. ម្ហូប​ឆ្ញា​ញ់​។​

​    ​៨. គ្រែ​ទំហំ ៧៨ អ៊ី​ញ​បំពាក់​ដោយ​ក្រណាត់ ពួយ និង​ខ្នើយ​។​

​    ​៩. ការយកចិត្តទុកដាក់​លើ​អតិថិជន​បាន​ដិតដល់​។​

​    ​១០. ទូរទស្សន៍​ទំហំ ១៨ អ៊ី​ញ មាន​ភាពយន្ត​ជាង ១០០០ រឿង កម្មវិធី​ទូរទស្សន៍ ចម្រៀង​និង​ហ្គេម ភ្ជាប់​ជាមួយ​កាស​ស្តាប់​។ ហើយ​អាច​លេង​អ៊ី​ន​ធឺ​ណេ​ត​និង​ផ្ញើ​សារបាន​ទៀត​។​

​    ​១១. កន្លែង​អង្គុយ​មាន​ផាសុខភាព​។​

​    ​១២. កន្លែង​សាក​ទូរស័ព្ទ​។​

​    ​១៣. អេក្រង់​ទូរទស្សន៍​មាន Touch៕

adverise with khmeread
ប្រភព៖ techinsider

អ្នកនឹងចូលចិត្ត

មតិយោបល់