adverise with khmeread Kidney gtm 1

រោគសញ្ញា​ខូច​តម្រងនោម​ទាំង ៥ ដែល​អ្នក​មិនបាន​អើពើ​!

    ​កុំឱ្យ​តម្រងនោម​របស់​អ្នក​ខូច​កាន់តែ​ធ្ងន់ធ្ងរ ត្រូវ​ថែ​សុខភាព​របស់​អ្នក​។ តម្រងនោម​គឺជា​សរីរាង្គ​សំខាន់​ណាស់​សម្រាប់​លុបបំបាត់​កាកសំណល់​។ ដូច្នេះ​ប្រសិនបើ​មុខងារ​វា​មិន​ដំណើរការ ជាតិពុល​នឹង​កក់កុញ​ក្នុង​ខ្លួន​របស់​អ្នក​។ ខាងក្រោម​គឺជា​រោគសញ្ញា​ទាំង​ប្រាំ​៖

​    ​១. ឈឺ​ក្រោយខ្នង​ផ្នែក​ខាងក្រោម​
​    ​មាន​អា​ការៈឈឺ​ខ្នង​ផ្នែក​ខាងក្រោម គឺជា​សញ្ញា​ខូច​តម្រងនោម​។ បើ​មាន​រោគសញ្ញា​បែបនេះ​សូម​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​ជំនាញ​។​

​    ​២. ប្រែប្រួល​រូបរាង​ទឹកនោម​
​    ​សញ្ញា​ព្រមាន​ទូទៅ​មួយ​គឺ​ការផ្លាស់ប្ដូរ​រូបរាង​ទឹកនោម​ដូចជា មាន​ក្លិន​ចម្លែក ប្តូរ​ពណ៌​ទៅ​ជាស​ស្លេក ឬ​ចេញ​រាង​ខ្មៅ​បន្តិច និង នោម​ញឹក​ពេក​ឬ ក្រ​នោម​ពេក​។ ទឹកនោម​ចេញ​ពពុះ និង​ពេល​នោម​មក​ឈឺ ក៏​ជាស​ញ្ញា​នៃ​ការ​ខូច​តម្រងនោម​ដែរ ដូច្នេះ​ត្រូវ​ប្រញាប់​ទៅរក​ពេទ្យ​ជំនាញ​។​

​    ​៣. ហើម​
​    ​នៅពេលដែល​តម្រងនោម​ឈប់​ដំណើរការ និង​ឈប់​លាង​សម្អាត​ជាតិពុល​ក្នុង​ខ្លួន​វា​អាច​បណ្ដាលឱ្យ​ហើម​។​

​    ​អ្នក​អាច​ឃើញ​ហើម​ក្នុង​ជើង ដៃ កជើង នៅពេលដែល​តម្រងនោម​មិន​ដំណើរការ បើ​ការ​ហើម​កាន់តែ​អាក្រក់​វា​នឹង​ប៉ះពាល់​ដល់​បេះដូង និង​សួត​ផងដែរ​។​

​    ​៤. ស្បែក​មាន​បញ្ហា​
​    ​នៅពេលដែល​មុខងារ​តម្រងនោម​មិន​ដំណើរការ វា​នឹង​អនុញ្ញាត​ជាតិពុល​កកើត​ក្នុង​ខ្លួន​របស់​អ្នក និង​ជាធម្មតា​គឺ​បង្ហាញ​នៅលើ​ស្បែក ដោយ​ធ្វើឱ្យ​វា​ស្ងួត កន្ទួល​រមាស់​និង​រមាស់​។​

​    ​៥. ខ្សោយ​អុកស៊ីសែន​
​    ​មុខងារ​តម្រងនោម​ដើរតួនាទី​សំខាន់​ណាស់​ក្នុង​ការបង្កើត​នូវ​អ័រម៉ូន Erythropoietin ដែល​សំខាន់​សម្រាប់​ការផលិត​អុកស៊ីសែន​សម្រាប់​នាំទៅ​កាន់​កោសិកា​ឈាមក្រហម​។​

​    ​នៅពេលដែល​រាងកាយ​បាត់បង់​កោសិកា​ឈាមក្រហម វា​ទោរទន់​ទៅជា​កង្វះ​ជាតិ​ដែក និង​ស្លេកស្លាំង​។ នៅពេល​កម្រិត​ជាតិ​ដែក​ទាប អ្នក​នឹងមាន​អារម្មណ៍​រងា​ក្នុង​អាកាសធាតុ​ក្ដៅ មាន​អារម្មណ៍​ខ្សោយ និង​ហត់​។​

​    ​អុកស៊ីសែន​មាន​តួនាទី​សំខាន់​ក្នុង​ខ្លួន​របស់​មនុស្ស និង​នៅពេលដែល​មិនបាន​ប​ញ្ចូ​ន​អុកស៊ីសែន​ទៅ​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​បាន​ត្រឹមត្រូវ មនុស្ស​នឹង​ទទួលរង​ផលប៉ះពាល់​។​

​    ​* គន្លឹះ​ថែទាំ​តម្រងនោម​
​    ​- ចៀសវាង​សារជាតិ Cadmium
​    ​- មិនត្រូវ​ជក់បារី​
​    ​- ផឹកទឹក​ឱ្យបាន​ច្រើន​
​    ​- ធ្វើ​លំ​ហាត់ប្រាណ​បណ្ដេញ​ជាតិពុល​ឱ្យបាន​ញឹកញាប់​
​    ​- ផឹកទឹក​ផ្លែ Cranberry៕

adverise with khmeread
ប្រភព៖ healthylifeidea

អ្នកនឹងចូលចិត្ត

មតិយោបល់