adverise with khmeread Index

អង្គការ​វ៉ៃ​អែ​ដ​សហការ​ជាមួយ​អាវុធហត្ថ​បង្ក្រាប​ចាប់​ការលក់​សត្វព្រៃ នៅ​ហាង​ម្លប់​ឫស្សី​

     ភ្នំពេញ ៖ អណ្តើក​រស់​ជិត​២០០​ក្បាល​ត្រូវបាន​អង្គការ វ៉ៃ​អែ​ដ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចុះបង្ក្រាប​ប្រមូល​ពី​ទី​តាំងហាង​ម្លប់​ឫស្សី​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។​
        ទីតាំង​ហាង​ម្លប់​ឫស្សី ជា​កន្លែង​ជួញដូរ លក់​សត្វព្រៃ​យ៉ាងសកម្ម​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ទាំង​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​ពិតជា​បានដឹង​យ៉ាងច្បាស់​ចំពោះ​ទីតាំង​ខាងលើនេះ ទាំង​សមត្ថកិច្ច មន្ត្រីរាជការ​ជា​ហូរហែ​ចូលទៅ​ហូប និង​ក្លែម​សត្វព្រៃ​នៅ​ទីនោះ ពិសេស​អណ្តើក​ចំ​ហ៊ុយ ។​
     ម្ចាស់​ហាង តែងតែ​ផ្តល់​លេខ​ទូរស័ព្ទ​ឲ្យ​ភ្ញៀវ​ដើម្បី​កុម្មង់​សត្វព្រៃ និង​ អណ្តើក ប្រសិន​ត្រូវការ ឬក៏​មក​ទទួលទាន​ក្នុង​ហាង​របស់ខ្លួន ។​
      អង្គការ​វ៉ៃ​អែ​ដ ក្រោយពី​បង្ក្រាប និង​ប្រមូល​អណ្តើ​កបាន​ប្រមាណ​ជិត​២០០​ក្បាល ប្រភព​ខ្លះ​បាន​បញ្ជាក់ថា នឹង​ចាត់វិធានការ​តាម​នីតិវិធី តាមរយៈ​ការ​វិន័យ ។​
      ប៉ុន្តែ​សមត្ថកិច្ច​បានលើកឡើង​ថា ការជួញដូរ​សត្វព្រៃ​ជា​បទល្មើស​ឧក្រិដ្ឋ ម្យ៉ាងទៀត ទីតាំង​ហាង​ម្លប់​ឫស្សី ម្ចាស់​ហាង​បាន​ប្រព្រឹត្ត​ការជួញដូរ​សត្វព្រៃ​ដោយ​ពុំ​រាងចាល ធ្លាប់​ចាប់ ក៏​នៅតែ​បន្ត​លក់ ដូច្នេះ ខាង​អង្គការ​វ៉ៃ​អែ​ដ គួរ​មាន​វិធាន​ការកសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ម្ចាស់​ហាង​ទៅ​សាលាដំបូង​រាជធានី​ភ្នំ​ពែ​ញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕​

adverise with khmeread

មតិយោបល់