adverise with khmeread Winniemain

ការ​ស្រក​ទម្ងន់​ប្លែក​របស់ Winnie Young ធ្វើឱ្យ​អ្នកគាំទ្រ​ព្រួយចិត្ត​

    ​តារា​ស្រី​វ័យ ៤៦ ឆ្នាំ Winnie Young បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​សប្បុរសធម៌​ប៉ុន្មាន​ថ្ងៃមុន​នេះ ហើយ​នាង​បាន​ថតរូប​ជា​ក្រុម បង្ហោះ​នៅលើ​អន​ឡាញ​។​

​    ​អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណេ​ត​បាន​បញ្ចេញមតិ​ថា នាង​ស្រក​ទម្ងន់ និង​ការងារ​បង្រៀន​សិស្ស​អាច​នឹងមាន​ការលំបាក​ខ្លាំង​។ នេះ​បើ​យោងតាម​វេ​ប​សាយ Asian E-News Portal ។​

​    ​ដោយ​ប្រៀបធៀប​រូបភាព​នាង​ពីមុន​និង​ឥឡូវ នាង Winnie មើលទៅ​ស្គមស្គាំង​ច្រើន​។​

​    ​អ្នកគាំទ្រ​នាង​បាន​ងឿងឆ្ងល់ ថា​តើ​ការថែទាំង​កូនៗ និង​ធ្វើការ​ក្នុង​ឧ​ស្សហកម្ម​អប់រំ​គឺ​ប៉ះពាល់​ដល់​នាង​ឬក៏​អត់​។ ពួកគេ​សង្ឃឹមថា Winnie នឹង​ព្យាយាម​សម្រាក​បាន​ច្រើន​និង​ក្លាយជា​ម្ដាយ​ស្រស់ស្អាត​ម្នាក់​៕

adverise with khmeread
ប្រភព៖ lollipop

អ្នកនឹងចូលចិត្ត

មតិយោបល់