adverise with khmeread Michelle main 0

Michelle Chen ថា​មូល​ហេតុដែល​នាង​សម្រេចចិត្ត​រៀបការ​ជាមួយនឹង Chen Xiao ព្រោះ​គាត់​ចង់​អាំង​សាច់​ឱ្យ​នាង​ហូប​

    ​នាង Michelle Chen និង លោក Chen Xiao បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ បន្ទាប់ពី​សម្ដែង​រួមគ្នា​ក្នុង​រឿង​ចិន Return of the Condor Heroes​។​

​    ​ពួកគេ​បានប្រកាសថា​នឹង​រៀបការ​ក្នុង​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃទី ១៩ កក្កដា និង​ទីក្រុង​តៃប៉ិ​នៅ​ថ្ងៃទី ២១ ខែកក្កដា​។​

​    ​ជាមួយនឹង​មង្គលការ​នឹង​មកដល់​ក្នុង​ខែ​នេះ ពួកគេ​ចាប់ដៃ​រវល់​យ៉ាងខ្លាំង​សម្រាប់​រៀបចំ​ពិធី​នេះ​។ 

​    ​យោងតាម​វេ​ប​សាយ Asianpopnews នាង Michelle លាតត្រដាង​រឿង​ខ្លះ​ពី​ការទាក់ទង​ស្រឡាញ់គ្នា​រវាង​អ្នក​ទាំងពីរ​។​

​    ​នាង​បង្ហាញថា លោក Chen Xiao ចង់​អាំង​សាច់​សម្រាប់​នាង​ទទួលទាន និង​បាន​ទៅរក​ដំបូន្មាន​ពី​មេ​ចុងភៅ​ទៀតផង​។​

​    ​នៅពេល​សួរថា​ហេតុអ្វី​នាង​រៀបការ​ជាមួយនឹង​លោក Chen បន្ទាប់ពី​ការ​ណាត់ជួប​រយៈពេល ៧ ខែ​កន្លងមក នាង​ឆ្លើយតប​ទាំង​ខ្មាសអៀន​ថា "​ឱ្យតែ​ឃើញ​មុខ​គាត់ មិនដឹង​ម៉េច​ចេះតែ​ចង់​រៀបការ​ជាមួយ​គាត់​"៕

adverise with khmeread
ប្រភព៖ lollipop

អ្នកនឹងចូលចិត្ត

មតិយោបល់