adverise with khmeread Nintchdbpict000250424564

វីរបុរស​ដែល​មិនអាច​បំភ្លេចបាន​! Griezmann ដឹក​ដៃ​ក្រុម​ជម្រើសជាតិ​បារាំង​ទៅ​ជួប​ព័រ​ទុយ​ហ្គា​ល់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ក្រោយ​ផ្តួល​ជើងឯក​ពិភពលោក​អាល្លឺម៉ង់ ២-០

    ​កីឡាករ Antoine Griezmann បានធ្វើឱ្យ​ឥន្ទ្រី​ដែក​ប៉ះ​សក់ ខណៈដែល​ក្រុម​មាន់គក​បារាំង​បាន​ផ្តួល​ជើងឯក​ពិភពលោក​អាល្លឺម៉ង់​ដ៏​គួរឱ្យភ្ញាក់ផ្អើល ដើម្បី​បន្តដំណើរ​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​អឺរ៉ុប Euro 2016 កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​។​

​    ​បារាំង​បង្ខំចិត្ត​លេង​ទប់​អាល្លឺម៉ង់​យ៉ាងយូរ ប៉ុន្តែ​បាន​កេងចំណេញ​ចន្លោះប្រហោង​ខ្សែការពារ​អាល្លឺម៉ង់​ជាមួយនឹង​ហ្វូង​អ្នក​ប្រយុទ្ធ​ពោរពេញ​ដោយ​ទេពកោសល្យ​របស់ខ្លួន​។​

​    ​Griezmann ស៊ុត​បាល់​ប៉េ​ណា​ល់​នាំមុខ​មុន​នៅ​នាទី​ទី ៤៥ បន្ទាប់ពី​បាល់​ប៉ះ​ដៃ​របស់ Bastian Schweinsteiger ហើយ​ចូលដល់​តង់​ទី​ពីរ Griezmann ដដែល​ក៏​សម្រេចបាន​គ្រាប់​បាល់​មួយ​គ្រាប់​ទៀត​បញ្ចប់​ក្តីសង្ឃឹម​អាល្លឺម៉ង់​នៅ​នាទី​ទី ៧៥​។  

​    ​ពួកគេ​នឹងធ្វើ​ដំណើរ​ទៅ​ជួប​ជាមួយ​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​ដែល​កំពុង​រង់ចាំ​នៅក្នុង​ទីក្រុង​ប៉ារីស​នា​ថ្ងៃអាទិត្យ​ខាងមុខ​ដើម្បី​បញ្ចប់រឿង​និទាន​ដ៏​អស្ចារ្យ​របស់ខ្លួន​៕

 

adverise with khmeread
ប្រភព៖ thesun

មតិយោបល់