adverise with khmeread 1

វីរបុរស​កាំភ្លើង​ធំ Thierry Henry រួមជាមួយ Alan Shearer និង Ferdinand ទប់​សំណើច​មិន​ជាប់​ជាមួយនឹង​សន្ទុះ​ប្រយុទ្ធ​របស់ Olivier Giroud

    ​ខ្សែប្រយុទ្ធ​ឆ្នើម​ប្រចាំ​ក្រុម​កាំភ្លើង​ធំ Arsenal កីឡាករ Olivier Giroud ជាក់ស្តែង​មាន​ពេលវេលា​ដើម្បី​បំភ្លេច​រឿង​មួយចំនួន អំឡុង​តង់​ទីមួយ​នៃ​ពានរង្វាន់​អឺរ៉ុប Euro 2016 វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រវាង​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ និង​បារាំង​។​

​    ​ខ្សែប្រយុទ្ធ​អន្តរជាតិ​បារាំង​រូបនេះ​បាន​ផ្តួល Jerome Boateng ជាមួយ​បាល់​លើ​អាកាស​ដែល​គ្រាប់​បាល់​ធ្លាក់​មកដល់​ជើង​គាត់​នៅ​ចំ​ពីមុខ​អ្នកចាំទី ហើយ​វា​មើល​ហាក់ដូចជា​ងាយស្រួល​បំផុត​ក្នុងការ​ទម្លុះ​សំណាញ់​ទី​។​

​    ​ប៉ុន្តែ​កង្វះ​នៃ​សន្ទុះ​ប្រយុទ្ធ​របស់គាត់​បានផ្តល់​ផលប៉ះពាល់​ដ៏​អាក្រក់ ខណដែល​ខ្សែការពារ​អាល្លឺម៉ង់ Benedikt Howedes អាច​ផ្តួល​គាត់​នៅក្នុង​ការប្រណាំង​សន្ទុះ​ល្បឿន ហើយ​បាន​បញ្ឈប់​ការ​ស៊ុត​ដែល​សូម្បី Manuel Neuer ក៏​មិនមាន​សំណាង​នឹង​បាន​ចាប់​បាល់​មួយ​គ្រាប់​នោះដែរ​។​

​    ​អំឡុង​ពេលនោះ​វា​ហាក់​មិនសូវ​អាម៉ាស់មុខ​ប៉ុន្មាន​ទេ​សម្រាប់​ខ្សែប្រយុទ្ធ Arsenal រូបនេះ ប៉ុន្តែ​អ្វីដែល​ធ្វើឱ្យ Giroud ស្ពឹក​មុខ​ខ្លាំង​គឺ​វីរបុរស​កាំភ្លើង​ធំ Thierry Henry បាន​រោយ​អំបិល​ទៅលើ​មុខរបួស​អំឡុងពេល​សម្រាក​តង់​ទីមួយ​។​

​    ​Henry ប្រឹង​ទប់​សំណើច​មិនជា​ប់ ពេលដែល​មានការ​វិភាគ​ទៅលើ Giroud ដែល​បានបង្ហាញ​ពី​កង្វះ​សន្ទុះ​ប្រយុទ្ធ ហើយ​នាំគ្នា​សើច​ក្អាកក្អាយ​ទៅលើ​បរាជ័យ​របស់គាត់​។​

​    ​Henry ក៏បាន​គូស​បង្ហាញ​ផងដែរ​ថា "​មានរឿង​មួយ​គាត់​គួរតែ​អាចធ្វើ​បាន ប៉ុន្តែ​អ្នក​ត្រូវតម្រូវ​ឱ្យមាន​សន្ទុះ​ដ៏​ពិ​សេសមួយ​ដើម្បី​ធ្វើ​វា នោះ​គឺ​ចេះ​ទប់​បាល់​ឱ្យនៅ​ស្ងៀម​សិន​ដើម្បីឱ្យ Howedes ទៅមុខ និង​តាម​យក​បាល់​។ ហើយ​បន្ទាប់មក​អ្នក​អាចធ្វើ​វា​បាន​យ៉ាង​ងាយស្រួល​។ ប៉ុន្តែ​វា​មិនមែន​ងាយស្រួល​ដល់​ម្លឹ​ង​នោះឡើយ​។ ខ្ញុំ​បាន​ក្រោកឈរ ខ្ញុំ​បាន​គិតថា​វា​នឹង​ជា​គ្រាប់​បាល់​ទម្លុះ​សំណាញ់​មួយ​គ្រាប់​ទៅហើយ តែ​នោះ​មិនមែន​សោះ​"៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់